នៅថ្ងៃទី 28 ខែឧសភា ឆ្នាំ 2019 នេះ គេស្រាប់តែគេឃើញតារាសិល្បៈ និងកំពូលតារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស ហ្សូណូ បានបង្ហាញខ្លួនក្នុងក្រុងពាលីដីធ្លីក្រុមហ៊ុន KH Land Co., Ltd ដែលមានទីតាំងនៅភូមិល្វី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជំនួបបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឡារ៉ែន តារាប្រុសរូបសង្ហានេះបានប្រាប់ថា ខ្លួនក៏កំពុងបោះជំហានចង់ក្លាយជាអ្នកលូកដៃក្នុងវិស័យនេះដែរ។ លោកថា ក្រៅពីការងារច្រៀងរាំ ជំនួញដីធ្លី គឺជាមុខរបរដ៏មានប្រសិទ្ធិភាពបំផុត របស់តារាសិល្ប: ដែលត្រូវការការលើកកម្ពស់ជីវភាព ហើយមិនភ័យរឿងហានិភ័យ។
លោក ហ្សូណូ និយាយថា បរិយាកាសនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយ តារាសិល្ប:កាន់តែមានចំនួនច្រើនឡើង កំពុងទទួលអត្ថប្រយោជន៍ពីគម្រោងដីធ្លីធំៗ ដោយលោក បានគូសបញ្ជាក់ថា តារាដែលលុកលុយ នៅក្នុងវិស័យមួយនេះ គឺទោះជាលុកលុយក្នុងតំណែងជាភាគហ៊ុន ឬជាអ្នកតំណាង សុទ្ធតែទទួលបាន ផលទាំងអស់។ បរិយាកាសថ្មីនេះ លោកយល់ថា ខ្លួនក៏គួរតែដល់ពេលគ្រប់គ្រាន់ហើយ ដើម្បីអាចចូលប្រឡូក ក្នុងជំនួញនេះ ដែលលោកយល់ថា គឺល្អបំផុតសម្រាប់ការបើកឱកាស ឱ្យអ្នកសិល្ប:មានប្រាក់ចំណូល ប្រកបដោយនិរន្តរភាពឈានឡើង ហើយមិនភ័យរឿងបិទហាង។ លោកថា ក្រុមហ៊ុន KH Land Co., Ltd គឺជាជម្រើស ដែលលោកនឹងលូកដៃធ្វើអាជីវកម្ម បន្ទាប់ពីសិក្សា ជាមួយក្រុមហ៊ុននេះ ហើយមើលឃើញពីភាពជឿជាក់ ដែលលោកយល់ថា មិនភ័យរឿងហានិភ័យ។
ដោយឡែកអគ្គនាយកក្រុមហ៊ុន KH Land Co., Ltd នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ ក្រុ មហ៊ុន KH Land Co., Ltd លោក ថុន បូរ៉ា បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា ការទិញដីឡូតិ៍គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលមានចំណូលទាប និងក្រោមមធ្យមដែលមានបំណងប្រាថ្នាចង់បានដីដែលជាទ្រព្យរយៈពេលវែងធ្វើជាកម្មសិទ្ធិរបស់ខ្លួន។
លោកបានមានប្រសាសន៍បន្តថាជាមួយនឹងការលក់គម្រោងដីឡូតិ៍នេះ ក្រុមហ៊ុនបានផ្តល់ជ ម្រើសល្អៗជាច្រើនចំពោះអ តិថិជន ដោយគាត់អាចសម្រេចចិត្តទិញដោយការបង់ប្រាក់ផ្តាច់ ឬអាចប្រើវិធីសាសត្របង់រំលស់នៅក្នុងរយៈពេល២៤ខែដោយគ្មានការប្រាក់។ក្រុមហ៊ុនមានចក្ខុវិស័យវែងឆ្ងាយនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាជាមួយនឹងការមើលឃើញជាក់ស្ដែងពីកំណើន និងភាពល្អប្រសើរនៃសេដ្ឋកិច្ចក្នុងតំបន់ រួមជាមួយនឹងសន្ទុះនៃការអភិវឌ្ឍរបស់សង្គមជាតិទាំងមូល។
លោក ថុន បូរ៉ា បានមានប្រសាសន៍បញ្ជាក់ទៀតថាមុនពេលចាប់ផ្តើមគម្រោងទី៥នេះ ក្រុមហ៊ុនបានធ្វើការសិក្សាយ៉ាងច្បាស់ និងស៊ីជម្រៅនៅក្នុងការជ្រើសរើសទីតាំងសម្រាប់ការអ ភិវឌ្ឍគម្រោងដែលមានកក្តាប្រជាសាស្ត្រ មានសក្ដានុពលលើផ្នែកសេដ្ឋកិច្ច ដែលស្ថិតនៅក្នុងគ ម្រោងអភិវឌ្ឍរបស់រដ្ឋាភិបាល ក៏ដូចជាវិស័យឯកជនផងដែរទៅលើការបង្កើតនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផងដែរ។
ទន្ទឹងនឹងនេះ គម្រោងដីឡូតិ៍ទី៥ ដែលស្ថិតនៅភូមិសាស្ត្រខាងលើនេះ គឺជាតំបន់មួយដែលងាយស្រួលក្នុងការអភិវឌ្ឍ ព្រោះស្ថិតនៅមិនឆ្ងាយពីរាជអធានីភ្នំពេញ ជិតតំបន់អភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុង ដែលជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់។ លោកបានបន្តទៀតថាក្រុមហ៊ុនក៏បានផ្តល់នូវទំនុកចិត្តដល់អតិថិជនផងដែរ ដោយសារក្រុមហ៊ុន KH Land Co., Ltd មានការចុះបញ្ជីយ៉ាងត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងទទួលបានលិខិតអនុញ្ញាតវិនិយោគអភិវឌ្ឍន៍ដីឡូតិ៍ជាច្រើនគម្រោងរួចមកហើយនៅលើផ្ទៃដីរាប់សិបហិកតា ៕