កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់ថៃបានបង្ហាញបញ្ចីឈ្មោះកីឡាករជម្រើសជាតិរបស់ខ្លួនដែលត្រូវកោះហៅ ដែលក្នុងបញ្ជីនោះគេឃើញមានសុទ្ធតែកីឡាករ Super Star របស់ក្រុមជម្រើសជាតិថៃទាំងអស់ ដោយមិនសូវមានកីឡាករវ័យក្មេងប៉ុន្មានឡើយ។ មិនត្រឹមតែប៉ុណ្ណោះកីឡាករដែលប្រកបអាជីពនៅបរទេសប្រមាណជា 10រូប ដែលមិនធ្លាប់ត្រូវបានកោះហៅនោះ ក៏ត្រូវបានសហព័ន្ធកោះហៅឱ្យមកចូលរួមផងដែរ។
ក្នុងចំណោមកីឡាករ 29រូបនោះ មានអ្នកចាំទីចំនួន 5រូប ខ្សែបម្រើ 12រូប ខ្សែការពារ 12រូប និងខ្សែប្រយុទ្ធ 6រូប។ សហព័ន្ធកីឡាបាល់ទាត់ថៃបានប្រកាសកាលពីពេលថ្មីៗនេះថា ពានរង្វាន់ King’s Cup 2019 នឹងរៀបចំឡើងដោយប្រទេសថៃធ្វើជាម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី5 ដល់់ថ្ងៃទី8 ខែមិថុនា ឆ្នាំ2019 នេះ ដោយនឹងមានប្រទេសចំនួន4 ចូលរួម គឺ វៀតណាម ថៃ ឥណ្ឌា ការ៉ាកាវ (ជាក្រុមមកពីអាស៊ី ភាគខាងជើង)៕