កាលពីពេលថ្មីៗនេះ គេបានឃើញរូបភាពប៉ុន្មានសន្លឹកជារថយន្តម៉ូដែល Land Cruiser របស់ក្រុមហ៊ុន Toyota ដែលជាការរចនាទៅតាមព័ត៌មានបែកធ្លាយនានារបស់អ្នកឌីហ្សាញជនជាតិរុស្សីមួយក្រុម ដែលហាក់ដូចជាទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន។
រថយន្តដ៏ពេញនិយមតាំងពីឆ្នាំ2007មកនោះ ត្រូវបានគេផ្លាស់ប្តូររូបរាងយ៉ាងច្រើនបែប(ដូចរូបភាព)។ តែយ៉ាងណាមិញ រូបភាព render មិនផ្លូវការនេះ ត្រូវបានគេលើកជាសំណួរថា តើក្រុមហ៊ុន Toyota នឹងសម្រេចចិត្តបញ្ចេញម៉ូដែលពិសេស Land Cruiser LWB2020 ជាប្រភេទរថយន្ត SUV ដែលមានដល់ទៅ 7កៅអី បែបហ្នឹងមកលើទីផ្សាររថយន្តដែរឬអត់?
ដូច្នេះ សូមរង់ចាំតាមដានទាំងអស់គ្នា។