តាមការស្រាវជ្រាវពីក្រុមហ៊ុន Normura Instinet របស់អាមេរិកបានប៉ាន់ប្រមាណថាពេលដែល Google ឈប់រកស៊ីជាមួយ Huawei Googleបានបាត់បង់ចំណូលប្រមាណពី 375 ទៅ 425លានដុល្លារដែលបាន Play Store។ ហើយចំនួននេះមិនគិតកម្រៃពីសេវាកម្មផ្សេងៗដូចជា Gmail, Photos និង YouTube ផង។
ក្រុមហ៊ុន Normura Instinet ក៏បានឱ្យដឹងដែរថា បច្ចុប្បន្ន Huawei មានអ្នកប្រើប្រាស់សរុបប្រមាណ 500 លាននាក់ នៅទូទាំងសកលលោក ហើយមាន 52% គឺអ្នកប្រើប្រាស់នៅក្នុងប្រទេសចិន ជាប្រទេសមួយដែលគ្មាន Google Play Store។
គួរបញ្ជាក់ដែរថា ក្នុងរយៈពេល 83ថ្ងៃខាងមុខទៀតនេះ Google នឹងកាត់ផ្ដាច់ទំនាក់ទំនងជាផ្លូវការជាមួយ Huawei ដែលធ្វើឱ្យស្មាតហ្វូន Huawei នាពេលអនាគតមិនអាចអាប់ដេតប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ថ្មី ឬប្រើសេវាកម្ម Google បានតទៅទៀតឡើយ៕