ស្របពេលដែលប្រុសស្អាតកម្ពុជា គឺលោក អុិត សុធា កំពុងប្រកួតប្រជែងតំណាងកម្ពុជា នៅក្នុងកម្មវិធី Mister United Worldឆ្នាំ2019ដែលប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះ មានការរំពឹងយ៉ាងខ្លាំងថាលោកនឹងអាចលេចធ្លោរនៅក្នុងវិញ្ញាសារមួយ។ ស្របគ្នាដែលអ្នករៀបចំបញ្ជូនលោកទៅ បានទម្លាយឱ្យឃើញពីការគ្រងឈុតបុរាណ ដែលមើលទៅស្រស់ស្អាត និងហំហាន មិនអន់ជាងបេក្ខភាពមកពីប្រទេសផ្សេងផង គឺរឹតតែធ្វើឱ្យមានការជឿជាក់។
ក្នុងនោះ វិញ្ញាសាតម្រូវឱ្យអ្នកគាំទ្រ ចុច Share និង like ទៅលើរូបថតរបស់លោក ក៏កំពុងត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងដែរ ដើម្បីជួយលោកឱ្យមានឱកាសគ្រងពានប្រជាប្រិយភាពតាមរយៈការ Like មួយ ទទួលបាន1ពិន្ទុ និងការ Share មួយ ទទួលបាន3ពិន្ទុ។
គួរបញ្ជាក់ថា កម្មវិធី Mister United Word ឆ្នាំ2019 នេះ ធ្វើឡើងនៅក្រុងប៉ាតាយ៉ា ប្រទេសថៃ ចាប់ពីថ្ងៃទី22 ដល់ថ្ងៃទី27ខែឧសភា ដោយកម្មវិធី កំពុងទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំង ក្នុងក្រសែភ្នែកអ្នកតាមដាន។ បេក្ខជនមកពីប្រទេសជាច្រើនដែលចូលរួមនៅក្នុងព្រឹត្តិការណ៍នេះរួមមាន ថៃ ស្រីលង្កា វៀតណាម ហ្វីលីពីន ឡាវ រុស្ស៊ី អ៊ុយក្រែន ឥណ្ឌា លីបង់ មីយ៉ាន់ម៉ា ហ្សកដានី តៃវ៉ាន់ បែលហ្សិក អាមេរិក និងកម្ពុជា។ បេក្ខភាពតំណាងកម្ពុជា គឺលោក អុិត សុធា មានអាយុ 25ឆ្នាំ កម្ពស់ 1,74សង់ទីម៉ែត្រ និងទម្ងន់82គីឡូក្រាម។ លោកនឹងគ្រងឈុតបុរាណដ៍ល្អឯកមួយ ក្រោមការផលិត និងស្ពុនស័រ ដោយម្ចាស់បន្ទប់ពិគ្រោះព្យាបាលជំងឺមាត់ធ្មេញ វីលៀម ដែលមានឯកទេសក្នុងការដំឡើង និងកែច្នៃឈុតបុរសនៅក្នុងសម័យបុរាណ៕
#សូមចុចទីនេះ ៖ https://www.facebook.com/Mr.unitedworlds/photos/a.438874100009308/438874230009295?type=3&sfns=mo