មហោស្រពខ្សែភាពយន្តខ្លីចតុមុខ រឺ CSFF ត្រូវបានបង្កើតឡើងក្នុងគោលបំនងអបអរសាទរនូវរាល់ខ្សែភាពយន្តខ្លីៗ ទាំងអស់ពីគ្រប់លំដាប់ថ្នាក់ជុំវិញពិភពលោក។ សម្រាប់ព្រឹត្តិការណ៍ក្នុងពេលបច្ចុប្បន្នកាលនេះ មហោស្រពខ្សែភាពយន្តខ្លីចតុមុខបានចាប់ផ្តើមធ្វើការស្វះស្វែងអំពាវនាវ ចាប់តាំងពីដើមខែមិនា ទៅកាន់ខាងគ្រប់ផលិតករខ្សែភាពយន្តខ្នាតខ្លីទាំងអស់ឲ្យបានជ្រាបនូវពាក្យស្នើសុំ។ ចំពោះព្រឹត្តិការណ៍នេះ គឺនៅតែបន្តដាក់បញ្ចាំងនូវខ្សែភាពយន្តខ្មែរខ្នាតខ្លីដើម្បីជាកត្តាលើកទឹកចិត្តទៅដល់ផលិតករវ័យក្មេងទាំងអស់ក្នុងតំបន់ឲ្យកាន់តែមានភាពក្លាហានក្នុងការបញ្ចេញ នូវសមិទិ្ធផល និងទេពកោសល្យរបស់ខ្លួនទៅកាន់ពិភពលោក។ កម្មវិធីលើកទី៨ នៃ CSFF នេះគឺនឹងត្រូវបានរៀបចំឡើងដោយអង្គការខ្សែភាពយន្ត Sunflower Film Organization
ឬ(SFO)។
ចាប់តាំងពីខែមេសាមក ក្រុមការងាររបស់ CSFF បានធ្វើការផ្សព្វផ្សាយនូវយុទ្ធសាស្រ្ត Chaktomuk Film Insight (CFI) ដើម្បីផ្ដល់ជាព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍នេះឲ្យកាន់តែជ្រាបច្បាស់
ទៅកាន់ផលិតករភាពយន្តវ័យក្មេង។ នៅក្នុងព្រឹត្តិការណ៍ទាំងនោះ យើងខ្ញុំក៏បានដាក់បញ្ចាំងនូវខ្សែភាពយន្តចំនួន ៦ ដែលបានជ្រើសរើស ដែលរួមមានដូចជាអ្នកឈ្នះ ៣ រូប កាលពីឆ្នាំមុន និងខ្សែភាពយន្តខ្នាតខ្លី ៣ រឿង មកពី ជំរំភាពយន្ត ឈូករ័ត្ន ពីឆ្នាំ2017។
ខេត្តដែលជា គោលដៅរបស់យើងរួមមាន:
១. ខេត្តបាត់ដំបង នៅថ្ងៃទី ៣០ ខែមេសា
២. ខេត្តសៀមរាប នៅថ្ងៃទី ២ ខែឧសភា
៣. ខេត្ត កែបកំពត នៅថ្ងៃទី ១០ ខែឧសភា
៤. ទីក្រុង ភ្នំពេញ នៅថ្ងៃទី ១៨ ខែឧសភា។
“ ប្រាប់អ្នកពីការពិតទៅចុះ ខ្ញុំមិនដែលធ្លាប់ដឹងពីមហោស្រពភាពយន្តខ្លីចតុមុខ ក៏ដូចជា អ្នកដែលបានរៀបចំកម្មវិធីនេះទេ។ ប៉ុន្តែឥឡូវនេះខ្ញុំបានដឹងកាន់តែច្បាស់ ហើយវាកាន់តែចាប់អារម្មណ៍ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ” ។ លោក វង្ស បញ្ញាវ័ន ដែលជាផលិតករភាពយន្តវ័យក្មេងបានថ្លែងបន្ទាប់ពី CFI របស់យើងបានបញ្ចប់នៅរាជធានីភ្នំពេញ។ ជានិច្ចកាល CSFF នឹងជ្រើសរើសនូវខ្សែភាពយន្តខ្លីៗដែលល្អប្រណិតសម្រាប់ការចាក់បញ្ចាំងលើកទី ៨ នៅពាក់កណ្តាលខែកក្កដា។
អ្នកឈ្នះនឹងត្រូវបែងចែកចេញជាបួនផ្នែក:
�� ភាពយន្តខ្មែរខ្នាតខ្លីដ៏ល្អបំផុត
�� ភាពយន្តខ្មែរខ្នាតខ្លីដ៏ល្អបំផុតលំដាប់ទី២
�� ពានរង្វាន់ទស្សនិកជនសម្រាប់ខ្សែភាពយន្តខ្មែរខ្នាតខ្លី
�� ពានរង្វាន់ទស្សនិកជនសម្រាប់ខ្សែភាពយន្តអន្តរជាតិខ្នាតខ្លី
ព្រឹត្តិការណ៍ដ៏សំខាន់នេះនឹងចាប់ផ្តើមនៅដើមខែកញ្ញាឆ្នាំ២០១៩ បន្ទាប់ពីព្រឹត្តការណ៍សំខាន់ៗជាច្រើនដែលរួមមាន ការចាក់បញ្ចាំងនូវខ្សែភាពយន្តចតុមុខ,ខ្សែភាពយន្ត ជំរំភាពយន្តឈូករ័ត្ន, ការផ្សព្វផ្សាយយុទ្ធនាការ និង ការផ្សព្វផ្សាយសន្និសីទសារព័ត៌មាន។ ប្រសិនបើអ្នកចង់ចូលរួមជាមួយផលិតករខ្សែភាពយន្តដទៃនៅក្នុងរាជធានីភ្នំពេញ ព្រមទាំងភ្ជាប់នូវរឿងរបស់អ្នកជាមួយនឹងទស្សនិកជនដ៏កុះករ សូមផ្ញើនូវខ្សែភាពយន្តខ្លីរបស់អ្នកឥឡូវនេះនៅ
https://filmfreeway.com/CSFF រឺ http://csff.co/submission/
សំរាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ទំព័រហ្វេសប៊ុក និង វេបសាយយើងខ្ញុំគឺ
http://csff.co រឺ https://www.facebook.com/CSFF.co/
រីករាយក្នុងការថតអ្នកទាំងអស់គ្នា