អ្នកប្រដាល់កម្ពុជា បាង កាយ៉ាក ឬយ៉ែម សុខាល ត្រូវបានគេដាក់ឱ្យវ៉ៃជាគូឯកមួយរូបទៀតនៅក្នុងកម្មវិធី Max Muay Thai ULTIMATE បន្ទាប់ពី ធឿន ធារ៉ា ដែលក៏ធ្លាប់បានទៅប្រកួតជាគូឯកនៅសង្វៀនប្រទេសថៃមួយនេះនាពេលកន្លងទៅដូចគ្នាដែរ។
ក្រោយយកឈ្នះលើគូប្រកួតជាបន្តបន្ទាប់ ពេលនេះ យ៉ែម សុខាល (ឬបាង កាយ៉ាក) ត្រូវបានសង្វៀនប្រដាល់ដ៏ធំបំផុតរបស់ថៃ (Max Mouy Thai) ចាប់គូដាក់ឱ្យប្រកួតក្នុងតំណែងជាគូឯកថ្មីមួយទៀតនៅលើសង្វៀនក្នុងប្រទេសថៃមួយនេះ។ ដោយកីឡាករតំណាងកម្ពុជារូបនេះនឹងត្រូវតទល់អ្នកប្រដាល់ម្ចាស់ផ្ទះថៃឈ្មោះ អ៊ុលត្រា អាធីតអាយអេធី ក្នុងប្រភេទទម្ងន់ 59គីឡូក្រាម(Main Event)។ ដោយការប្រកួតនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី26 ខែមិថុនា ឆ្នាំ2019 ចាប់ពីម៉ោង6:20ល្ងាចតទៅ និងមានការផ្សាយផ្ទាល់តាមរយៈប៉ុស្តិ៍ទូរទស្សន៍ថៃ Spring26 ៕