ព្រឹត្តិការណ៍ប្រកួតវាយកូនបាល់ចំនួន2 ដែលមួយមានឈ្មោះថា Decathlon Junior (ប្រព្រឹត្តទៅចាប់ពីថ្ងៃទី17 ដល់ថ្ងៃទី19 ខែឧសភា(ប្រកួតរួចហើយ) និង Open Serie 2019 (នឹងចាប់ផ្ដើមពីថ្ងៃទី31 ខែឧសភា ដល់ថ្ងៃទី2 ខែមិថុនា) និងមានវត្តមាននៅលើទឹកដីកម្ពុជា។
លោកអគ្គលេខាធិការបញ្ជាក់បន្ថែមថា នេះជាព្រឹត្តិការណ៍ដែលធ្វើឡើងសម្រាប់កីឡាករអាយុក្រោម 10ឆ្នាំ 12ឆ្នាំ និងក្រោម 14ឆ្នាំ។ ព្រឹត្តិការណ៍ទី2 នេះនឹងធ្វើឡើងដោយមិនប្រកាន់ជាតិសាសន៍នោះទេ ឱ្យតែអ្នកចូលចិត្តលេងវាយកូនបាល់ គឺពួកគេអាចចូលរួមលេងបានទាំងអស់។ វាជាការប្រកួតបើកទូលាយ។
ការប្រកួតនេះនឹងមានចំណាត់ថ្នាក់សម្រាប់កីឡាករ-កីឡាការិនី គ្រប់ការប្រកួតដែលមានជារៀងរាល់ខែ ហើយនៅខែធ្នូ ឬខែមករាក្នុងឆ្នាំបន្ទាប់សហព័ន្ធនឹងមានរៀបចំការប្រកួតមួយទៀតដែលត្រូវបានប្រសិទ្ធនាមថា Decathlon Masters ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងសម្រាប់តែ កីឡាករ-កីឡាការិនី 8រូបដែលមានចំណាត់ថ្នាក់ល្អតែប៉ុណ្ណោះ៕