ផ្អែកតាមប្រភពព័ត៌មាន បានឱ្យដឹងថា រថយន្ត Senat Cabriolet នេះនឹងចេញលក់ជាផ្លូវការនៅក្នុងប្រទេសរុស្សីនៅចុងឆ្នាំ2019 នេះហើយ។
Aurus Senat Cabriolet បានប្រើប្រាស់គ្រោងឆ្អឹងដូចជារថយន្តប្រភេទ Sedan ដែលបង្ហាញកាលឆ្នាំទៅដែរ ប៉ុន្តែមានប្រវែងពីកង់មុខទៅកង់ក្រោយខ្លីជាងប្រភេទ Sedan។
Aurus Senat Cabriolet 1គ្រឿងមានទម្ងន់ 6តោន ដែលមានបំពាក់ដោយម៉ាស៊ីន V8 ចំណុះ 4.4លីត្រ ផលិតកម្លាំងបាន 598សេះ និងប្រើប្រអប់លេខស្វ័យប្រវត្តិ 9វគ្គ។ រថយន្តប្រភេទបើកដំបូលនេះ ផលិតឡើងដើម្បីជំនួសរថយន្តត្រកូល ZIL-41041 ដែលផលិតដោយក្រុមហ៊ុន OJSC AMO Zil។
រថយន្តនេះត្រូវបានគេឃើញមានប្រើប្រាស់សម្រាប់តែការបង្ហាញមុខរបស់លោកប្រធានាធិបតីរុស្សីគឺ លោក វ្ល៉ាឌីមៀរ ពូទីន ដែលជារថយន្តប្រភេទមានដំបូល កាលពីឆ្នាំមុន ប៉ុន្តែពេលនេះវាបានប្រែទៅជាប្រភេទបើកដំបូលវិញម្ដង៕