ក្រុមអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាបានរកឃើញកំហុសបច្ចេកទេសនៅក្នុងកម្មវិធី WhatsApp ដែលអាចធ្វើឱ្យជនអនាមិកចូលលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់បាន។
ជនអនាមិក នឹងប្រើវិធីហៅទូរស័ព្ទចូលតាមកម្មវិធី WhatsApp របស់អ្នកប្រើប្រាស់ទូទៅ រួចក៏បញ្ចូលកម្មវិធីសម្រាប់លួចយកទិន្នន័យនោះ ដែលគេជឿថាជាកម្មវិធីមកពីក្រុមហ៊ុន NSO Group។
ដូច្នេះ ដើម្បីទប់ស្កាត់ការលួចយកទិន្នន័យនេះ លោកអ្នកត្រូវតែធ្វើការ update កម្មវិធី WhatsApp ទៅ version ថ្មីចុងក្រោយបង្អស់ (v2.19.51 សម្រាប់ iPhone និង v2.19.134 សម្រាប់ Android) ដែលបានដាក់ឱ្យប្រើប្រាស់កាលពីសប្តាហ៍មុននេះ៕