Skip to content

ក្រោយរៃអង្គាសប្រគំតន្ត្រីនៅកូរ៉េ តារាចម្រៀង ខេម និងលោក ឡេង ណាវ៉ាត្រា ប្រគល់ប្រាក់ជូនគន្ធបុប្ផា

ដោយគោរពតាមការសន្សាជាមួយបងប្អូនខ្មែរនៅប្រទេសកូរ៉េ នៅរសៀលថ្ងៃទី 23 ខែឧសភា ឆ្នាំ 2013 តារាចម្រៀង ខេម ប្រចាំផលិតកម្មថោន លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកហេង ឡុង តំណាងសមាគមសិល្បករខ្មែរ បានប្រគល់ថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ចំនួន 80 លានរៀល ជាក្រដាស់ប្រាក់រៀលខ្មែរ 500 នៅក្នុងនោះជាថវិការបានពីទឹកចិត្តពលករកូរ៉េនិងជាការថវិការ៉ៃអង្គាសពីពលករខ្មែរធ្វើការនៅទីនោះ ចំនួន20 លានរៀល និងការបន្ថែមថវិការបស់បុរីឡេងណាវ៉ាត្រា ចំនួន60 លានរៀលទៀត។

តារាចម្រៀងខេម តំណាងសិល្បករខ្មែរ បានបញ្ជាក់ស្របគ្នាថា ការប្រគល់ជូននូវថវិកានេះ គឺបង្ហាញយ៉ាងច្បាស់ថា ថវិការៃអង្គាសពីបងប្អូននៅក្នុងប្រទេសកូរ៉េ ត្រូវបានបហរគល់ដល់ដៃរបស់មន្ទីរពេទ្យគន្ធបុប្ផាហើយ លោកអ្នកទាំង2ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីនៅក្នុងប្រទេសកូរ៉េ បានបង្ហាញអារម្មណ៍សប្បាយចិត្ត។ លោកបានបន្ដទៀតថា នៅពេលបានប្រគល់ថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផាបែបនេះ កាន់តែធ្វើឱ្យលោកមានកម្លាំងច្រៀងរាំរៃអង្គាសនៅក្នុងសកម្មភាពនេះខ្លាំងឡើង ដោយលោកប្រកាសថា នឹងបន្តជួយច្រៀងមិនគិតកម្រៃបន្ថែមទៀត។ យ៉ាងណាមិញ លោក ហេង ឡុង ក៏អះអាងថាគឺជាលើកទីមួយផងដែរ ដែលការប្រគំតន្ត្រីនៅក្នុងប្រទេសកូរ៉េ តាមរយៈការរៀបចំរបស់ក្រុមហ៊ុន ឡេងណាវ៉ាត្រា ធ្វើការរៃអង្គាសប្រាក់ពីពលករកូរ៉េ។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរីឡេងណាវ៉ាត្រា បានប្រាប់អ្នកសារព័ត៌មានបន្ថែមថា ថវិការដែលយកមកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាចំនួន80លានរៀលនេះ ថវិកាដែលបានពីការរៃអង្គាសពីបងប្អូនខ្មែរនៅក្នុងប្រទេសកូរ៉េតែ20លានរៀលប៉ុណ្ណោះ ទើបលោកសម្រេចបន្ថែមថវិការបស់បុរីចំនួន60លានរៀលទៀត ដើម្បីបង្គ្រប់80លានរៀល ស្មើនឹង2ម៉ឺនដុល្លារ។ លោកប្រាប់មូលហេតុដឬលលោកបានប្ដូរថវិកាជំនួយយសុទ្ធតែក្រដាសប្រាក់500រៀល យកមកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា គឺដោយសារតែលោកចង់ពញាក់អារម្មណ៍ ឱ្យស្គាល់ពីតម្លៃប្រាក់រៀល និងដើម្បីឱ្យបងប្អូនដឹងថា បើចង់ជួយមន្ទីរពេទ្យគន្ធបុប្ផា មិនបាច់ចាំមានដល់រាប់រយដុល្លារនោះទេ គឺមានត្រឹម500រៀល ឬ មានត្រឹមប៉ុន្មានពាន់រៀល ក៍អាចរួមចំណែកជួយបាននោះដែរ តាមរយៈការរៃអង្គាសនានា។ លោកថានេះជាលើកទី3ហើយ ដែលលោកបានប្រគល់ថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយកាលពី2លើកមុនគឺមានចំនួន50លានរៀល និង80លានរៀលរួចមកហើយ។ លោកមិនប្រកាសថានឹងធ្វើបែបនេះឱ្យបានទៀងទាត់នោះទេ ប៉ុន្តែលោកថានឹងនៅតែបន្តជួយគន្ធបុប្ផាតាមលទ្ធភាព៕

Leave a Reply

Your email address will not be published. Required fields are marked *