
យើងជឿថា គ្មានមហាជនរូបណាដែលមិនស្គាល់ និងគាំទ្រតារាចម្រៀងដ៏មានសំឡេងផ្អែមស្រទន់ ដួង វីរៈសិទ្ធ នោះទេ។ ក្រៅបទពីរោះៗរបស់ វីរៈសិទ្ធ ភាគច្រើនដែលមហាជនមានការគាំទ្រខ្លាំងហើយនោះ គឺជាបទមនោសញ្ចេតនាបែបស្រុកស្រែ ដែលកាន់តែស្តាប់កាន់តែលង់ទៅតាមសំឡេងរបស់តារារូបនេះ ក្នុងនោះមានដូចជាបទ “ចិញ្ចៀនផ្កាស្មៅ”, “ចែវទូករកស្នេហ៍”, “ប្រយោគស្នេហ៍”, “សង្ឃឹមថាអូនជួបមនុស្សល្អ”, “ទឹកភ្នែកព្រាននារី” និងមានបទ cover ជាច្រើនទៀតដែលសុទ្ធតែពីរោះជាប់ចិត្តអ្នកស្តាប់ភាគច្រើន។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលសារជាថ្មី ក្រោយពីលោកបានបកស្រាយចម្រៀងមួយបទឡើងវិញ ក្រោមចំណងជើងថា “អនុស្សាវរីយ៍បាត់ដំបង” ដែលជាសំនៀងដើមរបស់លោក ខេមរៈ សិរីមន្ត។ ក្នុងនោះ លោក ដួង វីរៈសិទ្ធ ក៏បានបញ្ជាក់ឲ្យដឹងថា បទនេះហើយ ដែលលោកចូលចិត្តច្រៀង មុនពេលលោកចូលសិល្បៈ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់ សូមស្តាប់ទាំងអស់គ្នា៕
