ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី ហៅកាត់ថា BIDC ប្រគល់រង្វាន់ចំនួន 20រង្វាន់ជូនអតិថិជនរបស់ ខ្លួន ដោយមានម្ចាស់រង្វាន់ចំនួន 12រូប ក្នុងនោះអតិថិជនដែលមានសំណាងជាងគេបានឈ្នះរថយន្ត Ford Fiesta មួយគ្រឿង ដែលមានតម្លៃប្រមាណ 30000ដុល្លារ។
ការផ្ដល់រង្វាន់នេះ បន្ទាប់ពីអតិថិជនបានដាក់ប្រាក់សន្សំជាមួយនឹងធនាគារ BIDC ក្នុង «កម្មវិធីដាក់ប្រាក់សន្សំឈ្នះរង្វាន់ធំ» ជាមួយគ្នានេះ រង្វាន់រួមមាន៖ រថយន្ត Ford Fiesta 2016 មួយរង្វាន់ ម៉ូតូ Honda Click 125i មួយ រង្វាន់ ទូរស័ព្ទ iPhone 8 Plus 128G ៣រង្វាន់ ទូរទស្សន៍ Samsung UHD Smart TV 43 ៥រង្វាន់ និងទូរទឹកក ក HITACHI 293L INVERTER ចំនួន 10គ្រឿង ដែលមានទឹកប្រាក់សរុបប្រមាណ 42000ដុល្លារអាមេរិក។
តំណាងធនាគារ BIDC ប្រចាំនៅកម្ពុជាបានលើកឡើងថា BIDC បានរៀបចំកម្មវិធីដាក់ប្រាក់សន្សំឈ្នះរង្វាន់ធំ (Save to Win Big Prize) ដែលផ្ដល់ជូននូវអត្រាការប្រាក់បញ្ញលខ្ពស់រហូតដល់ 5.75% និងមានរង្វាន់សរុបគិតជាទឹកប្រាក់ប្រមាណ 42000ដុល្លារអាមេរិក។
លោកបន្តថា ជាមួយនឹងលក្ខណៈពិសេស ដែលទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីអតិថិជននោះគឺ អតិថិជនគ្រាន់ តែមកដាក់ប្រាក់បញ្ញើមានកាលកំណត់ចាប់ពី 300ដុល្លារឡើងទៅ នឹងទទួលបានលេខកូដផ្សងសំណាងចំនួន1 ដើម្បីចូលរួមចាប់ឆ្នោតផ្សងសំណាងយករង្វាន់ពីកម្មវិធីដាក់ប្រាក់សន្សំឈ្នះរង្វាន់ធំ។
បើគិតត្រឹមចុងឆ្នាំ 2016 នេះ ធនាគារ BIDC មានទ្រព្យសកម្មសរុប 727លានដុល្លារអាមេរិក ចលនាទុនសរុប 605 លានដុល្លារ និងឥណទានសរុប 510លានដុល្លារផងដែរ៕