Premier League រដូវកាលនេះ មានកីឡាករទាំងអស់ 66សញ្ជាតិកំពុងប្រកបអាជីពបាល់ទាត់នៅប្រទេសអង់គ្លេស ក្នុងនោះក៏មានអ្នកចាំទី Neil Etheridge សញ្ជាតិហ្វីលីពីនម្នាក់ដែរ ដែលកំពុងលេងឱ្យក្លិប Cardiff City។ Etheridge ដែលបានក្លាយជាកីឡាករហ្វីលីពីនដំបូងគេនៃសហគមន៍អាស៊ានដែលបានទៅលេងនៅ Premier League ដ៏ល្បីល្បាញ។
យ៉ាងណាក្ដី Etheridge ក៏ធ្លាប់ជួបរឿងរ៉ាវជូរចត់ក្នុងវិស័យបាល់ទាត់ជាច្រើនដែរ មុនពេលមានឱកាសបានទៅលេងនៅ Premier League នោះ។ កាលឆ្នាំ2014 កីឡាករដែលបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិហ្វីលីពីនបាន 59ប្រកួតរូបនេះ បានបញ្ចប់កុងត្រាជាមួយក្លិប Fulham ដោយសារតែក្លិបមួយនេះមិនបានផ្ដល់ឱកាសឲ្យគេបង្ហាញខ្លួនជាលើកដំបូងនៅក្នុង Premier League។
ក្នុងឆ្នាំ2015 ដដែល Etheridge បានផ្ទេរទៅកាន់ក្លិប Walsall (ក្លិបក្នុង League One របស់អង់គ្លេស) មុននឹងចាកចេញទៅលេងឱ្យ Cardiff ក្នុងឆ្នាំ2017 និងបានបង្ហាញទម្រង់លេងយ៉ាងល្អបាន 45ប្រកួតនៅ Championship ហើយកាលពីរដូវកាលមុន Etheridg បានបិទមិនឱ្យគូប្រកួតទាត់ចូលសូម្បីតែ 1គ្រាប់ចំនួន 19ប្រកួត និងបាននាំ Cardiff ឡើងមកលេងនៅ Premier League ក្នុងរដូវកាលនេះបានសម្រេច។
សូមជម្រាបដែរថា ទោះជាលេងឱ្យក្រុមជម្រើសជាតិហ្វលីពីនមែន តែ Neil Etheridge គឺជាកីឡាករមានកើតនៅក្នុងឡុងដ៍ ប្រទេសអង់គ្លេស៕