កម្ពុជាបានបញ្ជូន 13ប្រភេទកីឡាទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី18 នៅប្រទេសឥណ្ឌូនេស៊ី ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី18 សីហា រហូតដល់ថ្ងៃទី2 កញ្ញា ឆ្នាំមុន ដែលក្នុងនោះសរុបទាំងប្រតិភូ និងកីឡាករផង មានទាំងអស់ចំនួន 71រូប។
ទោះបីជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមិនបានទទួលនូវការសន្យាឧបត្ថម្ភដល់កីឡាករពីក្រុមហុ៑នណាក៏ដោយ ក៏ក្នុងនោះកីឡាករកម្ពុជាដែលរកបានមេដាយពីក្នុងព្រឹត្តិការណ៍នេះ រដ្ឋនឹងផ្តល់ជាប្រាក់រង្វាន់ដល់កីឡាករទៅតាមប្រភេទមេដាយ ដួចខាងក្រោម៖
ប្រាក់រង្វាន់តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ី ដូចមានខាងក្រោម៖
-មេដាយមាស ៨០,០០០,០០០៛
-មេដាយប្រាក់ ៤០,០០០,០០០៛
-មេដាយសំរឹទ្ធ ២៤,០០០,០០០៛
សូមរំឭកផងដែរថា កាលពីឆ្នាំ2014 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានលើកទឹកចិត្តបន្ថែមជូនដល់វីរកីឡាការិនី ស៑ន សៀវម៉ី ចំនួន 1ម៉ឺនដុល្លារផងដែរ ក្រោយរូបនាងបានឈ្នះមេដាយមាសក្នុងវិញ្ញាសាតេក្វាន់ដូ នៅក្នុងព្រឹត្តិការណ៍ដូចគ្នានេះនៅប្រទេសកូរ៉េខាងត្បូង៕