Samsung ធ្លាប់ជាក្រុមហ៊ុនស្មាតហ្វូនធំមួយនៅប្រទេសឥណ្ឌា តែបើផ្អែកតាមទិន្នន័យចុងក្រោយវិញ Xiaomi គឺជាក្រុមហ៊ុនឈរលើលំដាប់លេខ1 នៅត្រីមាសទី1 ឆ្នាំ 2019 នេះ ខណៈដែល Samsung ឈរលេខ 2 ដោយមានចំណែកទីផ្សារ 23% (ថយចុះ 4.8% ធៀបនឹងឆ្នាំមុន)។
Galaxy A10 ដល់ Galaxy A80 ដែលមានតម្លៃចន្លោះពី 75ដុល្លារដល់ 411ដុល្លារ ជាតម្លៃលក់នៅប្រទេសឥណ្ឌា។ សរុបទៅ Samsung បានរំពឹងថា ស្មាតហ្វូនត្រកូលនេះ នឹងអាចជួយរកចំណូលបាន 4ពាន់លានដុល្លារនៅឆ្នាំនេះ។
លោក Ranjivit Singh និយាយថា ក្នុងរយៈពេលជាង 70ថ្ងៃកន្លងមកនេះ ស្មាតហ្វូនត្រកូល A របស់ Samsung អាចលក់បានជាង 5លានគ្រឿង ដែលអាចបង្កើតចំណូលបាន 1ពាន់លានដុល្លារឯណោះ។ នេះបើតាមការឲ្យដឹងពី ប្រធានផ្នែកទីផ្សារ Samsung ប្រចាំប្រទេសឥណ្ឌា៕