ក្រុមហ៊ុន DJI បានបង្ហាញចេញកាមេរ៉ាប្រភេទ Action ដំបូងរបស់ខ្លួន ម៉ូដែល Osmo Action។ ក្នុងនោះមានដូចជា មានអេក្រង់ចំនួន2 បំពាក់ពីមុខ និងពីក្រោយ ដែលជាប្រភេទអេក្រង់ Color ទាំងគូ។
Osmo Action ក៏មានសមត្ថភាពធន់នឹងទឹក អាចប្រើជាមួយជើង GoPro ដទៃទៀតបាន មាន Wi-Fi និង Bluetooth ហើយអាចបញ្ជាតាមកម្មវិធី DJI លើទូរស័ព្ទបានទៀតផង។
ឡេនស៍របស់កាមេរ៉ានេះមានកម្រិត 12 MP ជាប្រភេទ CMOS Sensor អាចថតវីដេអូកម្រិត 4K/60fps ថតវីដេអូ HDR ក្នុងល្បឿន 30fps វីដេអូល្បឿនយឺត 240 fps និងវីដេអូកម្រិត 1080p ឬ 720p បានទៀតផង។
អេក្រង់ខាងមុខមានទំហំ 1.4 អ៊ីញ និងអេក្រង់ខាងក្រោយទំហំ 2.25អ៊ីញ ជាប្រភេទ Touch។ លើសពីនេះ វាក៏មានមុខងារមួយឈ្មោះថា RockSteady ជាមុខងាររក្សាលំនឹងបែបអេឡិចត្រូនិក ដែលអាចដំណើរសម្រាប់ការថតគ្រប់ប្រភេទ។
កាមេរ៉ា Action នេះមានលក់នៅលើវេបសាយ DJI ចាប់ពីថ្ងៃនេះ ក្នុងតម្លៃ 349ដុល្លារលើទីផ្សារបរទេស ហើយនឹងមានលក់នៅតាមហាងលក់រាយនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី22 ខែឧសភានេះ៕