កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានធ្វើការចាប់ពូលសម្រាប់ការប្រកួតវគ្គជម្រុះនៃពានរង្វាន់យុវជនអាស៊ីអាយុក្រោម 16ឆ្នាំ និងជាលទ្ធផល ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម 16ឆ្នាំបានស្ថិតនៅក្នុងពូល J ជាមួយម្ចាស់ផ្ទះឡាវ ក្រុមខ្លាំងជប៉ុន និងម៉ាឡេស៊ី។
តាមការគ្រោងទុក ការប្រកួតវគ្គជម្រុះពានរង្វាន់យុវជនអាស៊ីអាយុក្រោម 16ឆ្នាំនេះ គ្រោងនឹងធ្វើឡើងនៅខែកញ្ញា ដោយចម្រាញ់យកក្រុមលេខ1 ប្រចាំពូលនីមួយៗ បូកជាមួយនឹងក្រុមលេខ2 ល្អបំផុតចំនួន 5ក្រុមទៀត ដើម្បីកក់កៅអីទៅវគ្គចាប់ពូលបន្តទៀតនៃការប្រកួតពានរង្វាន់យុវជនអាស៊ីអាយុក្រោម 16ឆ្នាំ ដែលនឹងត្រូវធ្វើឡើងនាឆ្នាំ2020 នៅលើទឹកដីប្រទេសសិង្ហបុរី៕