ក្រុមណាហ្គាវើលដ៍បានបញ្ចប់ភារកិច្ចរបស់ខ្លួនក្នុងពានរង្វាន់ធំលំដាប់ទី2 របស់ទ្វីបអាស៊ី AFC CUP ជាផ្លូវការហើយ ដោយសរុបទាំងអស់ 6ប្រកួត ក្នុងនោះឈ្នះ1 មិនមានស្មើ និងចាញ់5 មាន 3ពិន្ទុក្នុងដៃ និងឈរលើលេខ4 ក្នុងចំណោម 4ប្រទេសប្រចាំពូល។
ក្នុងនោះដែរក្រុមមកពីកម្ពុជាដែលចូលរួមក្នុងពានរង្វាន់នេះ នៅក្នុងវគ្គចែកពូលជាលើកទី1 បានធ្វើជាម្ចាស់ផ្ទះចំនួន 3លើក និងលេងក្រៅទឹកដីខ្លួនឯងចំនួន 3លើកដូចគ្នា ដោយស៊ុតបាន 6គ្រាប់ តែរបូតទៅវិញសរុបដល់ទៅ 27គ្រាប់ឯណោះ។
គួរបញ្ជាក់ផងដែរថា ណាហ្គាវើលដ៍ ដែលតំណាងឱ្យកម្ពុជាក្នុងពាន AFC CUP នេះត្រូវប្រកួតទល់នឹងក្លិបបាល់ទាត់ជើងឯកលីកកំពូលមកពីប្រទេសសិង្ហបុរី (Tampons Rover) មីយ៉ាន់ម៉ា (Yangon United) និងវៀតណាម (Hanoi FC)៕