សហព័ន្ធកីឡាបាល់ទាត់ថៃ បានប្រកាសកាលពីពេលថ្មីៗនេះថា ពានរង្វាន់ King’s Cup 2019 ដែលរៀបចំឡើងដោយប្រទេសថៃ នៅក្នុងប្រទេសថៃចាប់ពីថ្ងៃទី5 ដល់់ថ្ងៃទី8 ខែមិថុនា ឆ្នាំ2019នេះ នឹងមានប្រទេសចំនួន4 ចូលរួម គឺវៀតណាម ថៃ ឥណ្ឌា ការ៉ាកាវ (ជាក្រុមមកពីអាស៊ីភាគខាងជើង)។
លើសពីនេះទៅទៀត សហព័ន្ធកីឡាបាល់ទាត់ថៃបានបញ្ជាក់ថា ថៃនឹងមិនប្រើប្រាស់កីឡដ្ឋានជាតិរបស់ពួកគេ ( Rajamangala Stadium ) រៀបចំពានរង្វាន់ King’s Cup ឆ្នាំ2019 នេះឡើយ។
គួរបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិថៃនឹងត្រូវប៉ះក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមក្នុងពានរង្វាន់ King’s Cup 2019 នៅថ្ងៃទី5 ខែមិថុនា ឆ្នាំ2019 វេលាម៉ោង7.45នាទីយប់៕