iPhonesoft.fr បានចុះផ្សាយថា ប្រព័ន្ធប្រតិបត្តិ iOS 13 នឹងមិនធ្វើការគាំទ្រលើឧបករណ៍ប៉ុន្មានម៉ូដែលនោះទេ ដោយសារតែមួយចំនួនទើបតែប្រកាសមិនដល់ 3ឆ្នាំផង ដែលរួមមាន iPhone 5s ដែលប្រកាសកាលពីឆ្នាំ2013 នៅជំនាន់ iOS 7 និង iPhone 6/6 Plus ដែលប្រកាសនៅឆ្នាំ2014 ពោលគឺមានអាយុកាលខ្ទង់ 5ឆ្នាំមកហើយ។
តែ iPhone SE ដែលចេញក្នុងឆ្នាំតែមួយដូចជំនាន់ 6sនោះ ប្រភពដដែលបានបញ្ជាក់ថា ដោយសារ Apple ចង់បំបាត់ការគាំទ្រលើ iPhone អេក្រង់ទំហំ 4អ៊ិញ។
ឯ iPad គេរំពឹងថានឹងមាន iPad Mini 2 និង iPad Air ដោយត្រកូល Air ក៏បង្ហាញខ្លួនក្នុងឆ្នាំតែមួយដូច iPhone 5s ដែរ។ iOS 13 ត្រូវបានគេដឹងថានឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅអំឡុងថ្ងៃសម្ពោធ iPhone សេរ៊ីឆ្នាំ2019 នាខែកញ្ញា៕