ចាប់តាំងពីឆ្នាំ2011 ដែល Samsung បានប្រកាសចេញដំបូងគេនូវប្រភេទទំហំ DRAM 1GB ដាក់លើស្មាតហ្វូនបន្តរហូតដល់ 6GB នៅឆ្នាំ2015 និងឡើងទៅ 8GB នៅឆ្នាំ2016 នោះ ឥឡូវមកដល់ជំនាន់ DRAM 12GB LPDDR4X ឆ្នាំ2019 ប្រភេទ eUFS ជំនាន់ (3.0) ដែលទើបតែប្រកាសជាផ្លូវការកាលពីថ្ងៃទី14 ខែឧសភាកន្លងទៅថ្មីៗនេះឯង។
ប្រការនេះបានធ្វើឱ្យ Galaxy Note 10 ដែលគ្រោងនឹងចេញនៅពាក់កណ្ដាលឆ្នាំ 2019នេះ នឹងក្លាយជាស្មាតហ្វូនដែលមានទំហំផ្ទុកធំជាងគេ(1TB) ហើយកម្លាំងក៏ខ្លាំងជាងគេដែរ។
Note 10 ត្រូវបានគេរំពឹងថា នឹងបំពាក់បន្ទះឈីប Exynos 9825 SoC (10nm-class (1y-nm) ផ្ដល់ល្បឿនគណនា និងបញ្ជូនទិន្នន័យលឿនខ្លាំងមែនទែន ត្រឹមតែ 34,1ប៉ុណ្ណោះ(ជីហ្គាប៊ិតក្នុង 1វិនាទី)។
ក្រៅពីនោះនៅមានផ្នែកកាមេរ៉ា គឺខាងក្រោយនឹងឡើងដល់ 5គ្រាប់សម្រាប់ Note 10 Pro ឯខាងក្រោយ4 សម្រាប់ Note 10។ ចំពោះតួនាទីលេនស៍នីមួយៗវិញក៏ខ្លាំងៗណាស់ដែរ។
ជាងនេះទៅទៀត នឹងមានរន្ធកណ្តាលអេក្រង់មួយ ទុកដាក់លេនស៍កាមេរ៉ាមុខ ដែលខុសពីម៉ូដែល Galaxy S10/S10+ ដែលប្រើប្រាស់នៅផ្នែកចំហៀង។
សេរ៊ី Note ឆ្នាំ2019 នេះ គេជឿជាក់ថា នឹងបំពាក់នូវអេក្រង់កោងខ្លាំងបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រត្រកូល Note៕