កុំព្យូទ័រយួរដៃអាចបត់ខ្លួនជាពីរបាននេះ មានកម្រាស់ប៉ុនសៀវភៅសរសេរ(មានប៊ិចភ្ជាប់មកជាមួយ ឬហៅថា Digital book) វាមិនដូច iPad ឬដូចទូរស័ព្ទទេ ក៏ប៉ុន្តែវាស្រដៀងនឹង Surface របស់ Microsoft។
បន្ទាប់ពីមានវត្តមានរបស់ទូរស័ព្ទបត់អេក្រង់(Foldable Phone) ដែលចេញផលិតដោយក្រុមហ៊ុនផលិតទូរស័ព្ទជាច្រើនដូចជា Samsung, Huawei, និង TCJ នោះ ពេលនេះដល់វេនក្រុមហ៊ុន Lenovo បញ្ចេញរូបរាងកុំព្យូទ័រយួរដៃដែលអាចបត់ខ្លួនជាពីរបាន(Foldable Laptop) ដំបូងគេក្នុងពិភពលោកម្ដងហើយ។
កុំព្យូទ័រ Foldable ThinkPad X1 នេះជាប្រភេទ Prototype នៅឡើយ មិនទាន់ចេញផ្លូវការនោះទេ (តែជំនាន់បន្ទាប់នឹងមានស៊ីម ដែលអាចខលចេញ-ចូលបាន)។ ចំពោះ Specs គេបានដឹងខ្លះៗមកថា វាបំពាក់អេក្រង់ 13អ៊ិញ ប្រើ CPU របស់ Intel ចំណែក RAM គឺ 3GB ឯថ្មវិញ គេរំពឹងថា អាចប្រើបាន 1ថ្ងៃពេញ។
សម្រាប់តម្លៃ និងថ្ងៃចេញលក់ មិនទាន់មានការបង្ហើបឱ្យដឹងនៅឡើយទេ។ ដូច្នេះសូមរង់ចាំតាមដានទាំងអស់គ្នា៕