ក្រុមហ៊ុន Facebook បានទទួលជោគជ័យក្នុងការដេញថ្លៃទិញសិទ្ធិផ្សាយបន្តផ្ទាល់ Premier League នៅលើបណ្តាញសង្គមរបស់ខ្លួនកាលពីពេលថ្មីៗនេះ។ ដូច្នេះអ្នកទស្សនាមិនចាំបាច់ចូលទៅទស្សនានៅលើ Page ដែលលួចឡាយហ្វ៍ដើម្បីរកលុយពីការផ្សព្វផ្សាយពាណិជ្ជកម្មដែលមិនមានសំឡេង ឬពោរពេញទៅដោយពាណិជ្ជកម្មទាំងនោះទៀតទេ។
សិទ្ធិផ្សាយផ្ទាល់របស់ Facebook មានសុពលភាពរយៈពេល 3ឆ្នាំ ដែលនឹងចាប់ផ្ដើមពីរដូវកាល2019-2020 នេះតទៅ ហើយមានទំហំទឹកប្រាក់ដល់ទៅ 200លានផោន។ ក្នុងកុងត្រានេះផងដែរ បានអនុញ្ញាតឱ្យទស្សនាបានតែអ្នកនៅក្នុងប្រទេសមួយចំនួនក្នុងទ្វីបអាស៊ីដែលមានអ្នកគាំទ្របាល់ទាត់ច្រើនប៉ុណ្ណោះ ដែលក្នុងនោះក៏មានកម្ពុជាផងដែរ៕