កីឡាករខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជារបស់ណាហ្គាវើលបានបង្ហាញអត្ថន័យរបស់ពាក្យ U CAN SPEAK ដែលប៉ាក់នៅលើស្បែកជើងបាល់ទាត់របស់គេ។
ចំពោះអត្ថន័យរបស់ពាក្យនេះគឺ ដើម្បីលើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដល់កូនរបស់គេដែលមានបញ្ហាខ្សោយការអភិវឌ្ឍខាងសតិអារម្មណ៍។
ចាប់តាំងពីសាងចំណងអាពាហ៍ពិពាហ៍ជាមួយភរិយាកាលពីឆ្នាំ2012មក សុគុម្ភៈទទួលបានចំណងដៃកូនប្រុសមួយដែលគិតមកទល់ពេលនេះគេមានអាយុ 5ខួបហើយ តែហាក់មានការវិវឌ្ឍផ្នែកសតិអារម្មណ៍យឺតជាក្មេងធម្មតា ដោយមិនសូវនិយាយ ឬពេលខ្លះមិនអាចនិយាយបានទៀតផង។ សុគុម្ភៈបន្តថា ខ្លួនបាននាំកូនសម្លាញ់ទៅឱ្យគ្រូពេទ្យពិនិត្យហើយ តែហាក់ដូចជាមិនមានអ្វីល្អប្រសើរឡើងឡើយ ដូច្នេះមានតែខិតខំប្រឹងប្រែងបង្ហាត់បង្រៀនគេដោយខ្លួនឯងបន្តទៀតទើបអាចវិវឌ្ឍលឿនជាង៕