តាមប្រភពដែលស្និទ្ធនឹងកីឡាករកូនកាត់បារាំង-ខ្មែរ កុក បូរីស បានបញ្ចេញព័ត៌មានបឋម តែមិនផ្លូវការមួយទាក់ទងនឹងកីឡាករខ្សែការពាររបស់ក្លិបភ្នំពេញក្រោនថា កុក បូរីស កំពុងត្រូវបានក្លិបបឹងកេតទាក់ទងចែចូវហើយ។
តាមរយៈព័ត៌មាននេះផងដែរបានឱ្យដឹងទៀតថា បូរីស អាចនឹងផ្លាស់ទៅបឹងកេតឆាប់ៗនេះ ដោយសារតែសមត្ថភាព បច្ចេកទេស និងទីតាំងដែលរូបគេលេងនេះ កំពុងតែជាចំណុចខ្វះខាតរបស់ក្លិបបឹងកេត ហើយម្យ៉ាងទៀត ដោយសារតែបឹងកេតបានបញ្ចេញខ្សែការពារឆ្នើមៗពីក្លិបស្ទើរតែអស់ទៅហើយ ដោយរស់សំអឿន និងសុខ សុវណ្ណបានចាកចេញទៅនៅក្លិបចំណូលថ្មីវិសាខា។
តាមទីផ្សារដោះដូរកីឡាករសម្រាប់ជុំទី2 នេះ មិនទាន់មានព័ត៌មានផ្លូវការណាមួយបញ្ជាក់ច្បាស់នៅឡើយទេ ប្រសិនបើ បូរីស ត្រូវផ្លាស់ទៅនៅបឹងកេតមែន គេអាចនឹងបង្ហាញខ្លួននៅក្នុងការប្រកួតជុំទី2 នៃលីកកំពូលកម្ពុជា និងពានរង្វាន់ដែលប្រើតែកីឡាករខ្មែរសុទ្ធ គឺHun Sen Cup នាពាក់កណ្តាលខែក្រោយនេះផងដែរ៕