កីឡាការិនីល្បុក្កតាកម្ពុជា សំ ថារ័ត្ន បានទទួលឳកាសចូលហ្វឹកហាត់ និងទទួលបាននូវការបណ្តុះបណ្តាលដោយផ្ទាល់ពី សំណាក់កំពូលកីឡាករប្រដាល់របស់ហ្វីលីពីន Manny Pacquiao។
កីឡាការិនីវ័យ 28ឆ្នាំបានថ្លែងថា៖«អារម្មណ៍ពេលហ្នឹង ដូចឆ្កួតអីចឹង ដូចគិតថាកំពុងថតកុនបន្តិច ដូចយល់សប្ដិបន្តិចម៉េចទេ។ កាលហ្នឹងខ្ញុំទៅជាមួយមិត្តភ័ក្ដិដើម្បីផ្សព្វផ្សាយល្បុក្កតោខ្មែរនៅ Los Angeles ហើយ មិត្តខ្ញុំឈ្មោះរ៉ូបឺតហ្នឹងគេមានទំនាក់ទំនងជាមួយក្រុមការងារ Manny Pacquiao ហើយក៏បានស្នើសុំឱ្យនាងខ្ញុំបានចូលជួបជាមួយនឹង Manny Pacquiao តែម្តង»។
គួរបញ្ជាក់ផងដែរថា សំ ថារ័ត្ន ជាកីឡាការិនីល្បុក្កតោដ៏ឆ្នើមកម្ពុជាដែលមានបទពិសោធក្នុងវិស័យប្រដាល់ និង MMA ទាំងជាតិ និងអន្តរជាតិ មិនតែប៉ុណ្ណោះនាងក៏ធ្លាប់បានបង្ហាញវត្តមានក្នុងខ្សែភាពយន្តជាតិ និងអន្តរជាតិជាច្រើនរឿងដែលទាក់ទងនឹងក្បាច់គុនល្បុក្កតោរបស់កម្ពុជា៕