អតីតកីឡាករជម្រើសជាតិជប៉ុន Keisuke Honda ដែលបច្ចុប្បន្នជាគ្រូបង្វឹកជ្រកក្រោមឈ្មោះជាអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានប្រកាសបញ្ចប់កិច្ចសន្យាជាមួយនឹងក្លិប Melbourn Victory របស់អូស្ត្រាលីនៅពេលចប់រដូវកាលនេះហើយ។
កីឡាករដ៏ល្បីបំផុតរបស់ជប៉ុនរូបនេះបានថ្លែងថា គេនៅមិនទាន់សម្រេចចិត្តពីកន្លែងដែលគេនឹងត្រូវទៅលេងសម្រាប់ឆ្នាំក្រោយនៅឡើយទេ តែរូបគេដឹងតែត្រឹមថា គេអាចនៅទីនោះត្រឹមតែ 1ឆ្នាំប៉ុណ្ណោះ។ ហើយរូបគេសង្ឃឹមថា គ្រប់គ្នានឹងមិនភ្ញាក់ផ្អើល ឬក៏អន់ចិត្តអ្វីឡើយចំពោះការសម្រេចចិត្តមួយនេះ។
គួរបញ្ជាក់ផងដែរថា Keisuke Honda បានចាប់ផ្តើមអាជីពជាគ្រូបង្វឹកជាមួយនឹងក្រុមជម្រើសជាតិកម្ពុជា តែហាក់មិនសូវបានជោគជ័យប៉ុន្មានឡើយ ដោយលោកដឹកនាំបាន 5ប្រកួត ឈ្នះ1លើក ស្មើ1លើក និងចាញ់3លើក៕