អ្នកចាត់ការទូទៅក្រុមជម្រើសជាតិវៀតណាម លោក Park កំពុងតែព្យាយាមបញ្ចុះបញ្ចូលកីឡាករពូកែៗដែលជាកូនកាត់វៀតណាម-បរទេសចំនួន 3រូបដែលកំពុងប្រកបអាជីពបាល់ទាត់នៅក្រៅស្រុកឱ្យចូលរួមក្នុងក្រុមជម្រើសជាតិរបស់ខ្លួន។
ដោយឡែកកីឡាករ 2រូបក្នុងចំណោមនោះគឺ Dang និង Pendant សុទ្ធតែចង់លេងឱ្យក្រុមជម្រើសជាតិវៀតណាម នៅឡើយតែអ្នកចាំទីកូនកាត់វៀតណាម-ឆេក Filip Nguyen ដែលកំពុងលេងឱ្យក្លិប Slovan Liberec ទេ ដែលសុំពេលសម្រេចចិត្តសិន។
ដូច្នេះ ប្រសិនបើលោក Park អាចយកពួកគេទាំង 3នាក់មកបានមែននោះ ពួកគេនឹងអាចជួយក្រុមជម្រើសជាតិវៀតណាមបានច្រើនក្នុងការប្រកួតពានរង្វាន់ King’s Cup នៅប្រទេសថៃនាខែមិថុនាខាងមុខនេះមិនខាន៕