ក្រោយមង្គលការតារាប្រុស ឆាយ វីរៈយុទ្ធ និងភរិយាស្រស់សោភា សែ ចាន់ឌី បានបង្ហាញឱ្យមហាជនឃើញពីភាពផ្អែមល្ហែមរបស់ពួកគេពីមួយថ្ងៃទៅមួយថ្ងៃ ខណៈថ្មីៗក៏លេចដំណឹងល្អថាភរិយារបស់លោក ឆាយ វីរៈយុទ្ធ កំពុងពពោះកូនដំបូងបានប្រមាណជាង 5 ខែហើយ។
ទន្ទឹមនឹងដំណឹងដ៏រំភើបនេះដែរ ឆាយ វីរៈយុទ្ធ ក៏បានបង្ហាញរូបភាពអេកូកូនដំបូងជាមួយការបង្ហោះសារដែលមានអត្ថន័យថា«មួយជីវិតរបស់ខ្ញុំ គាត់ជាកូនដំបូងរបស់ខ្ញុំ គាត់នៅក្នុងផ្ទៃ ២០ សប្តាហ៍ ៦ថ្ងៃហើយ អរគុណបងប្អូនទាំងអស់គ្នា ដែលតែងតែយកចិត្តទុកដាក់ចំពោះគ្រួសាររបស់ខ្ញុំ ជូនពរបងប្អូនប្រិយមិត្តជួបតែសេចក្តីសុខគ្រប់ៗក្រុមគ្រួសារ»។ ជំនួបសារបង្ហាញឡើងនេះដែរមិនថាមិត្តភក្តិ និង អ្នកគាំទ្រសុទ្ធតែសម្តែងការអបអរសាទរដល់លោកថែមទាំងបានជូនពរឱ្យភរិយា និងកូនលោកមានសុខភាពល្អផងដែរ។