ទើបតែប្រកាសថាអាវវិលត្រឡប់មកចូលសិល្បៈវិញ ស្រាប់តែថ្មីៗនេះ គេឃើញអតីតតារាសម្ដែងស្រី សឿ សុធារ៉ា ដេកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគួរឱ្យព្រួយបារម្ភ។ យ៉ាងណាមិញគេទៀតថា គ្រួសារតារាសម្ដែងស្រីរូបនេះមិនសូវបានសេចក្ដីសុខប៉ុន្មាននោះទេរមែងមានបញ្ហាសុខភាពរហូត ដែលកាលពីប្រមាណមួយខែរមុនលោក សាពូន មីដាដា មានជំងឺធ្ងន់ធ្ងរដេកលើគ្រែពេទ្យព្យាបាលអស់មួយរយៈមិនទាន់ជាស្រួលបួលផង ស្រាប់ថ្មីៗនេះប្រពន្ធជាទីស្រលាញ់របស់លោក អ្នកនាង សឿ សុធារ៉ា បានកំពុងតែដេកលើគ្រែពេទ្យម្នាក់ទៀត ដែលមើលទៅក៏ជាធ្ងន់ណាស់ដែរ។
នេះបើតាមគណនីហ្វេសបុករបស់លោក សាពូន មីដាដា បានបង្ហោះកាលពីប៉ុន្មានម៉ោងមុននេះថា «ថ្ងៃមុនប្តី ថ្ងៃនេះប្រពន្ធ យីអាម៉េចហ្នឹង បើអាចសូមកាត់បន្ថយគ្រឿងផ្អាប់ទាំងឡាយ Coca Cola and Caffe ណាបងប្អូនណា លោក doctor គាត់ប្រាប់មកអ៊ីចឹង ….»។ ឃើញដូចនេះក៏មានអ្នកគាំទ្រក៏ដូចជាមិត្តភក្រអ្នកស្គាល់គ្រួសាររបស់លោកកើតក្ដីបារម្ភខ្លាំង ព្រមទាំងមានអ្នកខ្លះបានខមិនសួរពីអាការៈរោគប្រពន្ធលោកទៀតផង ដែលក្នុងនោះលោកក៏បានតបទៅវិញថានាងចេះតែហត់ដង្ហក់អស់កម្លាំង បេះដូងដើរញាប់ និងហើមបំពង់ក។
សូមជម្រាបដែរថា ប្ដីប្រពន្ធអ្នកសិល្បៈមួយគូនេះ មានគម្រោងចូលមកកាន់សិល្បៈវិញហើយ ដោយលោក សាពូន មីដាដា បានត្រៀមនិពន្ធបទចម្រៀងថ្មីៗជាច្រើនបទគម្រោងចេញនៅក្នុងឆ្នាំ 2020 ខាងមុខ តែអ្នកនាង សឿ សុធារ៉ា មិនបានបង្ហើបនោះទេថា នឹងចេញបទចម្រៀងឱ្យខាងផលិតកម្មណាមួយ មានតែទន្ទឹងចាំទាំងអស់គ្នា៕