នៅទីបំផុត ឆ្លងកាត់ការព្យាបាលនៅជាមួយក្រុមគ្រូពេទ្យអស់ជាច្រើនថ្ងៃ ឪពុកពិធីករលោក ឈិន សារ៉ាត់ (ហៅRak sa) បានទទួលមរណៈភាពហើយ កាលពីវេលាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។ ដំណឹងនេះ បានធ្វើឱ្យសិល្បករមិត្តជិតដិតជាច្រើនសោកស្តាយបំផុត ព្រោះពួកគេដឹងថា ធាតុពិតលោករក្សាមិនស្រណុកចិត្តទេ ដែលក្នុងផ្ទះចាស់ទុំឈឺធ្ងន់ចំណាយថ្លៃព្យាបាលច្រើនរាល់ថ្ងៃ។
សពឪពុកលោក ឈិន សារ៉ាត់ (ហៅរក្សា) បានដឹកមកកាន់ស្រុកកំណើតនាខេត្តកំពត ដោយមិនទាន់ដឹងថា តម្កល់ធ្វើបុណ្យរយៈពេលប៉ុន្មានថ្ងៃឡើយទេ ក្នុងពេលសម្រែកទ្រហោយំពេញក្នុងផ្ទះ។ មុនពេលទទួលមរណៈភាព ឪពុកលោករក្សាបានចូលមកមន្ទីរពេទ្យព្យាបាលប៉ុន្តែនៅមិនអាចស្រោចស្រង់បាន។ លោករក្សាវិញ រមែងរត់ទៅរត់មកមើលថែឪពុកក្នុងពេលម្តាយលោកក៏ឈឺធ្ងន់ដូចគ្នា ធ្វើឱ្យលោករែកពន់ស្ទើរបាត់ម្ចាស់ការ។
មានការយល់ឃើញថា លោករក្សាជីវិតខាងក្រៅហ៊ឺហារឡូយឆាយមិនសមមកយំរកជំនួយ។ យ៉ាងណា លោករក្សា បានបកស្រាយចំណុចនេះ លើបណ្តាញសង្គមរួចរាល់តបនឹងអ្វីដែលគេលើកឡើងយ៉ាងលម្អិតអស់ហើយ ដើម្បីកុំឲមានការភ័នច្រឡំ។
ក្រៅពីមានអាជីពពិធីករ លោករក្សា ជាបុគ្គលិកធ្វើការក្រុមមួយខាងធានារ៉ាប់រង នឹងក៏ចេះសម្តែងផងដែរ។ លោកធ្វើឲ្យសិល្បករចូលចិត្តច្រើន ដោយសារតែលោកមានចិត្តជួយគ្នារាល់សិល្បករមានទុក្ខធុរៈ លោកមិនដែលមើលរំលងតែងតែចូលរួម។ មូលហេតុដូចនេះហើយ ទើបពេលលោកមានបញ្ហាសិល្បករល្បីៗជាច្រើនជួយជាថវិកា ដើម្បីឲ្យលោកបានធ្វើការព្យាបាលអ្នកមានគុណ៕