Sharp ដែលជាក្រុមហ៊ុនផលិតសម្ភារអេឡិចត្រូនិក និងទូរស័ព្ទរបស់ជប៉ុន បានប្រកាសចេញស្មាតហ្វូនម៉ូដែលថ្មី គឺ Sharp Aquos R3 ឬ R3។ R3 នេះក្លាយជាស្មាតហ្វូនដំបូងគេក្នុងពិភពលោកដែលបំពាក់អេក្រង់មានស្នាមឆកទាំងខាងលើ និងខាងក្រោម។
ឯកាមេរ៉ាវិញ ជាប្រភេទ AI Camera ដែលមានមុខងារ AI live Story និង AI live filter។ ផ្នែកខាងមុខទំហំ 16.3មេហ្គាភិកសែល ឯកាមេរ៉ាក្រោយភ្លោះ 12.2 MP(f/1.7 ប្រើឡេនស៍ 78ដឺក្រេ កាមេរ៉ា 20MP(f/2.4 ឡេនស៍ Wide 125ដឺក្រេ)។ R3 បំពាក់ដោយអេក្រង់ទំហំ 6.2អ៊ិញ HDR10 កម្រិតបង្ហាញរូបភាពច្បាស់ដល់ទៅ 3120 x 1440 ភិកសែលដែលមាន refresh rate ដល់ 120(Hz)។
ស្មាតហ្វូន R3 ប្រើបន្ទះឈីប Snapdragon 855 Soc មានជម្រើស RAM 6GB មេម៉ូរី 128GB មានថាមពលថ្ម 3200មិល្លីអំពែរ គាំទ្របច្ចេកវិទ្យាសាកភ្លើងឥតខ្សែល្បឿនលឿន Qi wireless កម្លាំង 11វ៉ាត់ មានបច្ចេកវិទ្យាស្គែនក្រយៅដៃលើប៊ូតុង Home តែចំពោះតម្លៃវិញ Sharpមិនទាន់ប្រកាសផ្លូវការនៅឡើយទេ៕