Skip to content

មាស​ ​អា​លីស​ ​តារា​ស្រី​ល្បី​សំឡេង​ដូច​ ​ហួយ​ ​មាស​ ​ជាប់​ទៅ​ច្រៀង​នៅ​អាមេរិក​ជាស្ថាពរ​

តារាចម្រៀង​ស្រី​ ​មាស​ ​អា​លីស​ ​ដែល​មហាជន​ជាច្រើន​ទទួលស្គាល់​ថា​ ​ជាតា​រា​ចម្រៀង​ដែល​មាន​ទឹកដម​សំឡេងក្រអួន​ក្រអៅ​ដូច​លោកយាយ​ ​ហួយ​ ​មាស​ ​បេះ​ដាក់​នោះ​ ​កំពុងតែ​ទទួល​បាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​ ​ទាំង​ក្នុង​ស្រុក​ ​និង​ក្រៅ​ស្រុក​។​ ​ក្រៅពី​ឧស្សាហ៍​ឡើង​ច្រៀង​តាម​ប៉ុ​ស្ដិ៍​ទូរទស្សន៍​នានា​ហើយ​ ​ខណៈនេះ​ដែរ​ ​តារា​ស្រី​សម្បុរ​សណ្ដែកបាយ​រូប​នេះ​ ​ត្រូវ​បាន​ស្ថានទូត​អាមេរិក​ ​ផ្ដល់​សិទ្ធិ​អោយ​ចេញទៅ​ច្រៀង​សហរដ្ឋអាមេរិក​ជាលើកដំបូង​នៅ​ចុងខែ​ឧសភា​ ​នេះ​ផង​ដែរ​ ​ខណៈ​ដែល​នាង​ប្រកាស​ថា​ ​សុខចិត្ត​ទម្លាក់​ចោលការ​ងារ​ក្នុង​ស្រុក​ទាំងអស់​ ​គ្រាន់តែ​បាន​ដំណឹង​ជាប់​ទៅ​ច្រៀង​។​

កញ្ញា​ ​មាស​ ​អា​លីស​ ​បាន​បង្ហាញ​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​ដែល​ការ​ប្រែខ្លួន​ធ្វើជា​តារាចម្រៀង​របស់​នាង​ ​ទទួល​បាន​ជោគជ័យ​ ​ហើយ​ធ្វើ​ឱ្យ​នាង​ត្រូវ​បាន​បងប្អូន​ខ្មែរ​រស់នៅ​ប្រទេស​អាមេរិក​ ​ហើយ​សំណាង​ត្រូវ​បាន​សម្ភាសន៍​ជាប់​ទៅទៀត​។​ ​កញ្ញា​ថា​ ​ខ្លួន​ត្រូវ​បាន​ស្ថានទូត​អាមេរិក​យល់ព្រម​ឱ្យ​ទិដ្ឋាការ​ទៅ​សម្ដែង​នៅក្នុង​ប្រទេស​នោះ​រយៈពេល7ខែ​ ​ដោយ​គម្រោង​ចាកចេញ​សម្ដែង​របស់​នាង​ ​គឺ​នឹង​ចេញពី​ប្រទេស​កម្ពុជា​ ​នៅ​អំឡុង​ចុងខែ5នេះ​។​ ​កញ្ញា​ថា​ ​នេះ​ជា​លើក​ទី1​ ​ដែល​ខ្លួន​មានឱកាស​បាន​ចេញ​នៅក្នុង​ប្រទេស​មហាអំណាច​ ​ដែលតា​រា​ភាគច្រើន​ទទួល​បានការ​អញ្ជើញ​ដូចគ្នា​ ​តែ​សម្ភាសន៍​ទៅ​មិន​ងាយ​ជាប់​។​ ​អ្វី​ដែល​នាង​កាន់តែ​សប្បាយចិត្ត​ទៅទៀត​ ​គឺ​កន្លែង​ដែល​នាង​ច្រៀង​ប្រចាំថ្ងៃ​ ​បាន​យល់ព្រម​ផ្ដល់​ច្បាប់​អោយ​នាង7ខែ​ ​ក្នុង​ពេល​ដែល​នាង​ទម្លាយ​ថា​ ​បើ​ត្រលប់​មកវិញ​ ​កន្លែង​ច្រៀង​ប្រចាំថ្ងៃ​ ​មិន​អោយ​ចូល​ច្រៀង​ ​ក៏​នាង​មិន​អាច​បោះបង់​ឱកាស​ទៅ​សម្ដែង7ខែ​នៅ​សហរដ្ឋអាមេរិក​នោះ​ដែរ​។​

​គួរ​បញ្ជាក់​ថា​ ​ចាប់តាំងពី​បាន​វិវត្តន៍​ខ្លួន​ពី​ពិធី​ការិនី​វិទ្យុ​ ​មក​ជាតា​រា​ចម្រៀង​ ​កញ្ញា​ ​មាស​ ​អា​លីស​ ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ដោយសារតែ​នាង​មាន​ទឹកដម​សំឡេង​ស្ទើរតែ​ដូចគ្នា​បេះ​បិត​នឹង​តារាចម្រៀង​ ​អ្នកនាង​ ​ហួយ​ ​មាស​។​ ​កញ្ញា​ត្រូវ​គេ​ឃើញ​ឡ​លង​ឆាក​ទូរទស្សន៍​មិនសូវ​លោះ​ពេលនោះ​ទេ​ ​ខណៈ​ដែល​នាង​ត្រូវ​គេ​កត់សម្គាល់​ថា​លេចធ្លោ​កាន់តែ​ខ្លាំង​ ​ចាប់តាំងពី​បាន​បង្ហាញខ្លួន​ក្នុង​សកម្មភាព​សប្បុរស​ជាមួយ​គ្រួសារ​តារា​កម្ពុជា​៕​

Leave a Reply

Your email address will not be published. Required fields are marked *