លោក Robert Kiyosaki ត្រូវបានគេស្គាល់ថា ជាសេដ្ឋីវ័យ ៧០ឆ្នាំ បាននិយាយថា នៅក្នុងពិភពលោក អ្នកដែលប្រើប្រាស់លុយសព្វថ្ងៃនេះ ភាគច្រើនគឺសន្សំលុយទុកដើម្បីក្លាយជាអ្នកមាន ប៉ុន្តែគេមិនដឹងថា ការធ្វើបែបនេះគឺបរាជ័យទាំងស្រុង។
ការសន្សំលុយទុក ដោយមិនយកទៅវិនិយោគគឺវាមិនមែនជាទ្រព្យនោះទេ ហើយក៏មិនអាចធ្វើឱ្យក្លាយជាអ្នកមាន ឬសេដ្ឋីបានដែរ។ បើចង់ក្លាយជាអ្នកមាន ឬសេដ្ឋី ត្រូវសន្សំលុយទុក បន្ទប់មកចាប់ផ្ដើមធ្វើការវិនិយោគទៅតាមផែនការណ៍ ប៉ុន្តែក៏ត្រូវចាំដែរថា មិនចាំបាច់សន្សំរហូតគ្រប់ចំនួនទើបចាប់ផ្ដើមរកស៊ីនោះទេ អ្នកត្រូវប្រាកដថា ជំនួញរបស់អ្នកអាចចាប់ផ្ដើមពីទំហំទឹកប្រាក់ចំនួនប៉ុន្មាន? ការដឹងពីតួលេខនេះច្បាស់ នោះអ្នកនឹងងាយស្រួលក្នុងការសន្សំលុយ៕