កីឡាករខ្សែបម្រើរបស់ក្លិបអគ្គិសនីកម្ពុជា ច្រឹង ចាន់វីរៈ ដែលអ្នកនិយមតាមដានកីឡាបាល់ទាត់កម្ពុជាបានស្គាល់ និងធ្លាប់គិតថាជាបងប្អូនបង្កើតរបស់កីឡាករ ច្រឹង ពលរដ្ឋ នោះ ពេលនេះត្រូវបានបង្ហើបប្រាប់ឱ្យដឹងថា ពួកគេមិនមែនជាបងប្អូនបង្កើតនឹងគ្នាទេ។
ឆ្លើយតបជាមួយអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងទំនាក់ទំនងរបស់ខ្លួនជាមួយកីឡាករ ច្រឹង ពលរដ្ឋ ច្រឹង ចាន់វីរៈបានបញ្ជាក់យ៉ាងច្បាស់លាយឡំដោយសំណើចផងថា តាមពិតពួកយើងមិនមែនជាបងប្អូនបង្កើតនឹងគ្នាទេ តែជាបងប្អូនជីដូនមួយ ដោយមានឪពុក និងឪពុកជាបងប្អូនបង្កើតនឹងគ្នា។ លើសពីនេះ វីរៈ ក៏បានអរគុណអ្នកគាំទ្រដែលបានចាប់អារម្មណ៍ និងផ្ដល់កម្លាំងចិត្តដល់រូបគេទាំង 2នាក់ផងដែរ។
គួរបញ្ជាក់ផងដែរថា ច្រឹង ចាន់វីរៈ ក៏ធ្លាប់លេងនៅក្លិបក្រសួងការពារជាតិដែរកាលពីឆ្នាំ2017 បន្ទាប់មកក៏ត្រូវក្រុមអគ្គិសនីកម្ពុជា (EDC) សុំខ្ចីជើងមកកាន់ក្លិបមួយនេះ រហូតមកដល់រដូវកាល2019 នេះតែម្តង ក៏ប៉ុន្តែកីឡាកររូបនេះ ភាគច្រើនបានត្រឹមអង្គុយនៅកៅអីបម្រុងប៉ុណ្ណោះ៕