កាលពីសប្តាហ៍ទី6 នៃលីកកំពូលកម្ពុជាឆ្នាំ2019 នេះ ក្រុមវិសាខាបានបង្កើតកំណត់ត្រាថ្មីមួយ ជាក្រុមដែលស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេ ដោយក្នុង 1ប្រកួតរកបានដល់ទៅ 14គ្រាប់ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
ដោយសប្តាហ៍ទី 6នេះ ក្លិបបាល់ទាត់វិសាខាបានលត់ក្លិបបាល់ទាត់ខេត្តកំពង់ចាមដ៏ក្មេងខ្ចីដោយលទ្ធផល 14-០ ក្នុងជំនួបជើងទី1 នៃលីកកំពូលកម្ពុជានៅកីឡដ្ឋានវិសាខា។
គិតមកទល់នឹងសប្តាហ៍ទី6 នេះ មានគ្រាប់បាល់ទាត់បញ្ចូលទីសរុបទាំងអស់ដល់ទៅ 159គ្រាប់បាត់ទៅហើយ ដោយក្រុមដែលរបូតគ្រាប់បាល់ច្រើនជាងគេ គឺក្រុមខេត្តកំពង់ចាម ដោយបានរបូតគ្រាប់សរុប 46គ្រាប់ ចំណែកឯក្រុមដែលរកគ្រាប់បាល់បានច្រើនជាងគេបង្អស់ គឺក្រុមវិសាខាដែលរកបាន 24គ្រាប់៕