ការប្រកួតក្បាច់គុនចម្រុះ MMA របស់ ONE Championship (ONE FOR HONOR) នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីចុងសប្តាហ៍មុនបានបញ្ចប់ទៅហើយ ដោយក្នុងនោះមានកីឡាករកម្ពុជាចូលរួមប្រកួតចំនួន 2រូប។
ស្រីពៅ ដែលបង្ហាញខ្លួនជាលើកទី 2លើសង្វៀន MMA បានចាញ់ពិន្ទុកីឡាការិនីម្ចាស់ផ្ទះ Priscila បើទោះបីជាបានធ្វើអស់ពីសមត្ថភាពហើយក៏ដោយ ប៉ុន្តែនៅចាញ់គេច្រើនខាងស្នៀតកាច់ខ្ទាស់ មាឌ កម្ពស់ និងពិបាកចូលកៀកទៀតផង។ ទោះបីជាយ៉ាងណា ស្រីពៅ នៅតែធ្វើបានយ៉ាងល្អ ដោយអាចស៊ូបាន 3ទឹក និងចាញ់ត្រឹមតែពិន្ទុប៉ុណ្ណោះ។
សូមរំឭកថា ស្រីពៅ មិនបានហ្វឹកហាត់ MMA គ្រប់គ្រាន់ទេសម្រាប់ការប្រកួតលើកនេះ ព្រោះនាងទើបតែត្រឡប់មកពីប្រទេសថៃក្នុងការចូលរួមកម្មវិធីប្រដាល់សកល ទើបបណ្ដាលឱ្យការហ្វឹកហាត់ប្រព្រឹត្តទៅមិនបានគ្រប់គ្រាន់ និងធ្វើឱ្យនាងមិនអាចប្រមូលកម្លាំងបានពេញ 100%៕