ជើងខ្លាំង និងជាគ្រូបង្វឹកក្បាច់គុនចម្រុះ (MMA) ចាន់ រតនា បានយកឈ្នះកីឡាករម្ចាស់ផ្ទះឥណ្ឌូនេស៊ីRudy Agustian ក្នុងកម្មវិធី ONE FOR HONOR របស់ ONE Championship ដែលធ្វើឡើងនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
អាជ្ញាកណ្តាលបានបញ្ឈប់ការប្រកួតនៅទឺកទី2 ក្រោយពេលដែលកីឡាករកម្ពុជាបានវាយសន្ធាប់ទៅលើកីឡាករម្ចាស់ផ្ទះរហូតដល់មិនអាចតដៃរួច។ ជ័យជម្នះនេះបានធ្វើឱ្យកីឡាករ ចាន់ រតនា ដែលធ្លាប់ប្រកួត MMA ចំនួន 9លើកមកហើយនោះ ទទួលបានជ័យជម្នះជាលើកទី6 របស់ខ្លួន ខណៈដែលគូប្រកួតសញ្ជាតិឥណ្ឌូនេស៊ីវិញ ធ្លាប់ប្រកួតបាន 9ដងដូចគ្នា តែឈ្នះ 7ដង និងចុងក្រោយនេះចាញ់ ចាន់ រតនា ដោយសន្លប់ក្នុងទឹកទី2៕