Skip to content

​ត្រីមាស​ទី1​ ​ឆ្នាំនេះ​ ​កម្ពុជា​រកចំណូល​បាន​ជាង​ ​61លាន​ដុល្លារ​ពី​ការនាំចេញ​ជ័រកៅស៊ូ​ជិត​ ​5ម៉ឺន​តោន​ ​

​ត្រីមាស​ទី1​ ​ឆ្នាំ2019​ ​នេះ​ ​កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជិត​ ​5ម៉ឺន​តោន​ដោយ​ទទួល​បាន​ចំណូល​ជាង​ ​61លាន​ដុល្លារ​អាមេរិក​។​ ​នេះ​បើ​តាម​របាយការណ៍​របស់​អគ្គនាយក​ដ្ឋាន​កៅស៊ូ​ ​នៃ​ក្រសួង​កសិកម្ម​ ​រុក្ខា​ ​ប្រមាញ់​ ​និង​នេសាទ​។​

របាយការណ៍​បាន​បញ្ជាក់​ថា​ ​ចាប់ពី​ខែមករា​ ​ដល់​ខែមីនា​ ​ឆ្នាំ2019​ ​បរិមាណ​បញ្ចេញ​លក់​ជ័រកៅស៊ូ​ ​សរុប​ចំនួន​ ​48,192តោន​ ​បាន​កើនឡើង​ចំនួន​ ​9,046តោន​ ​ស្មើនឹង23​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ2018​។​ ​សម្រាប់​តម្លៃ​ជ័រកៅស៊ូ​ជាមធ្យម​ ​ក្នុងរយៈពេល​ត្រីមាស​ទី1​ ​ឆ្នាំ2019នេះ​ ​មានតម្លៃ​ ​1,279ដុល្លារ​ក្នុង1តោន​ ​តម្លៃ​នេះ​បាន​កើនឡើង​ចំនួន​ ​179ដុល្លារ​ក្នុង1តោន​ ​ស្មើនឹង12​%​។​

​ របាយការណ៍​នេះ​បាន​បង្ហាញថា​ ​កៅស៊ូ​នេះ​ត្រូវ​បាន​ប្រមូល​ផល​ក្នុង​ផ្ទៃដី​ ​201,519ហិ​ក​តា​ដោយមាន​ចម្ការកៅស៊ូ​សរុប​នៅ​កម្ពុជា​ស្មើនឹង​ ​436,357ហិ​ក​តា​ ​ដែល​ក្នុង​នោះ​ផ្ទៃដី​ចៀរ​ជ័រ​មាន​ចំនួន​ជាង​ ​20ម៉ឺន​ហិ​ក​តា​។​

​​ឯកឧត្តម​ ​ប៉ុល​ ​សុ​ផា​ ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​កៅស៊ូ​ ​បាន​ថ្លែងប្រាប់​ថា​៖​«​តម្លៃ​ជ័រកៅស៊ូ​ពេល​បច្ចុប្បន្ន​នេះ​ ​មិនទាន់​ល្អ​សមរម្យ​នៅឡើយ​ទេ​ ​សម្រាប់​ឧស្សាហកម្ម​កៅស៊ូ​នៅ​កម្ពុជា​ ​តែ​សម្រាប់​កសិករ​ដាំ​កៅស៊ូ​លក្ខណៈ​គ្រួសារ​វិញ​ ​គឺ​អាច​ទទួលយក​បាន​ ​កសិករ​ ​និង​អ្នក​ផ​លិ​ត​តូច​ៗ​មិន​ប្រឈម​ខ្លាំង​ជាមួយនឹង​តម្លៃ​បច្ចុប្បន្ន​ទេ​»​។​

​​ឯកឧត្តម​ ​អគ្គនាយក​បាន​បញ្ជាក់​ទៀត​ថា​ ​តម្លៃ​ជ័រកៅស៊ូ​ ​គឺ​អាស្រ័យ​លើ​ទីផ្សារ​អន្តរជាតិ​ ​ខណៈ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ជួប​បញ្ហា​។​ ​បើ​តម្លៃ​ជ័រកៅស៊ូ​នៅតែ​បន្ត​ធ្លាក់ចុះ​នោះ​ ​នឹង​ផ្តល់​វិបាក​សម្រាប់​ឧស្សាហកម្ម​កៅស៊ូ​ ​និង​កសិករ​ ​ខណៈ​ការ​ចំណាយ​សម្រាប់​ពលកម្ម​ក្នុង​វិស័យ​នេះ​ ​នៅតែ​ជា​បញ្ហា​ប្រឈម​។​

​ កាលពី​ខែមករា​ក្រសួង​កសិកម្ម​បាន​ប្រកាស​ថា​ ​កំពុងធ្វើការ​ងារ​លើ​សំណើ​មួយ​ដើម្បី​កាត់បន្ថយ​ពន្ធ​លើ​ការនាំចេញ​កៅស៊ូ​ ​ក្នុង​គោលបំណង​ទាក់ទាញ​វិនិយោគិន​កាន់តែ​ច្រើន​ទៅលើ​វិស័យ​នេះ​។​

​ ​បច្ចុប្បន្ន​ប្រទេស​វៀតណាម​ ​គឺជា​ទីផ្សារ​កៅស៊ូ​ធំ​បំផុត​របស់​កម្ពុជា​ ​ទោះបីជា​កម្ពុជា​បាន​នាំចេញ​ទៅកាន់​ប្រទេស​ផ្សេងទៀត​ ​ដែល​រួមមាន​ប្រទេស​ចិន​ ​វៀតណាម​ ​សិង្ហបុរី​ ​និង​ម៉ាឡេស៊ី​ក៏ដោយ​។​
​ ​ ​

សូម​បញ្ជាក់​ថា​ ​រយៈពេល​ពេញ​មួយឆ្នាំ2018​ ​កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជាង​ ​21ម៉ឺន​តោន​ ​ទទួល​បាន​ចំណូល​ជិត​ ​300លាន​ដុល្លារ​អាមេរិក​៕​

Leave a Reply

Your email address will not be published. Required fields are marked *