តាមរយៈទិន្នន័យរបស់គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ចំនួនអ្នកចូលរួមទស្សនាការប្រកួតផ្ទាល់ក្នុងវគ្គ 16ក្រុមចុងក្រោយនៃក្របខ័ណ្ឌពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី13 ថ្នាក់ខេត្ត គឺមានសរុបជិត 4ពាន់នាក់។
ការប្រកួតបានប្រព្រឹត្តទៅនៅលើទីលាន 8ខេត្តផ្សេងគ្នា ខណៈដែលខេត្តរតនគិរីជាប់លេខ1 ជាខេត្តដែលមានអ្នកគាំទ្រចូលទស្សនាច្រើនជាងគេបំផុតរហូតដល់ទៅ 1,042នាក់ ហើយលេខ2 បានទៅខេត្តត្បូងឃ្មុំដែលមានចំនួន 900នាក់។
ស្ថិតិអ្នកចូលរួមទស្សនាផ្ទាល់តាមបណ្ដាការប្រកួតនីមួយៗមានដូចតទៅ៖
ខេត្តរតនគិរី ប្រកួតជាមួយ ខេត្តតាកែវ 1,042នាក់
ខេត្តត្បូងឃ្មុំ ប្រកួតជាមួយ ខេត្តពោធិ៍សាត់ 900នាក់
ខេត្តកែប ប្រកួតជាមួយ ខេត្តបន្ទាយមានជ័យ 572នាក់
ខេត្តកោះកុង ប្រកួតជាមួយ ខេត្តស្វាយរៀង 530នាក់
ខេត្តសៀមរាប ប្រកួតជាមួយ ខេត្តកំពង់ស្ពឺ 300នាក់
ខេត្តព្រៃវែង ប្រកួតជាមួយ ខេត្តបាត់ដំបង 285នាក់
ខេត្តកំពត ប្រកួតជាមួយ ខេត្តមណ្ឌលគិរី 250នាក់
ខេត្តកំពង់ធំ ប្រកួតជាមួយ ខេត្តព្រះវិហារ 100នាក់៕