ចាប់ពីពេលនេះតទៅ អ្នកនិយមកីឡាបាល់ទាត់ និងការហាត់ប្រាណផ្សេងៗនៅខេត្តកំពតអាចធ្វើការលេងកីឡាបាននៅពេលរាត្រីហើយ ដោយសារតែមានអំពូលភ្លើងបំភ្លឺក្នុងកីឡដ្ឋាន។
កាលពីថ្ងៃទី26 ខែមេសា ឆ្នាំ2019 ក្រុមវិស្វករបានដំឡើងបង្គោលភ្លើងបំភ្លឺទីលានបាល់ទាត់នៃកីឡដ្ឋានខេត្តកំពត ដោយបានដាក់បង្គោលចំនួន4 ជុំវិញទីលាន។ ក្នុងនោះដែរនឹងធ្វើឱ្យខេត្តនេះអាចធ្វើការប្រកួតកីឡាបាល់ទាត់ និងកីឡាផ្សេងៗទៀតបានក្នុងពេលរាត្រីហើយ មិនត្រឹមតែប៉ុណ្ណោះវានឹងធ្វើឱ្យកីឡដ្ឋានខេត្តកំពតក្លាយជាកីឡដ្ឋានលំដាប់ថ្នាក់ខេត្តទី2 ដែលមានភ្លើងបំភ្លឺសម្រាប់ប្រកួតក្នុងពេលរាត្រីបន្ទាប់ពីខេត្តសៀមរាប៕