កាលពីពេលថ្មីៗនេះ ភ្នំពេញក្រោនបានបញ្ចប់កុងត្រារបស់កីឡាករខ្សែការពារសញ្ជាតិប្រេស៊ីល Jhonata Sant’anna Da Silva បន្ទាប់ពីកីឡាកររូបនេះរងរបួសជង្គង់ធ្ងន់ធ្ងរក្នុងជំនួបជាមួយក្រុមព្រះខ័នរាជស្វាយរៀង ដែលត្រូវការពេលវេលាយ៉ាងតិចណាស់ 6 ទៅ 8ខែ ទើបរូបគេអាចវិលមកកាន់ទីលានវិញបាន។
ដោយសារស្ថានការណ៍បែបនេះ បានធ្វើឱ្យកីឡាករ Sant’anna Da Silva ក្លាយជាកីឡាករបរទេសទី3 ដែលក្លិបបាល់ទាត់ភ្នំពេញក្រោនសម្រេចបញ្ចប់កុងត្រាដោយសារបញ្ហារបួស ទាំងដែលការប្រកួតទើបតែចាប់ផ្ដើមបានប៉ុន្មានប្រកួតតែប៉ុណ្ណោះ ក្រោយពីកីឡាករសញ្ជាតិកូរ៉េខាងត្បូង Tae Woong Kim និងកីឡាករ Darlan Martins ដែលសុទ្ធតែបញ្ចប់កិច្ចសន្យាដោយសារបញ្ហារបួសដូចគ្នា៕