Skip to content

សិល្បករ​ខ្មែរ​ជាច្រើន​រូប​ ​រំលេច​ក្រមា​ខ្មែរ​ក្នុង​ប្រកួត​បុរស​នារី​ឯក​វាយនភណ្ឌ​

​ការប្រកួត​បុរស​នារី​ឯក​វាយនភណ្ឌ​លើក​ទី៥​ ​កាលពី​ថ្ងៃទី១​ ​ឧសភា​ ​នៅ​ស្ទី​ឌី​យោ​ទូរទស្សន៍​បាយ័ន​ ​ក្រៅពី​ចាប់អារម្មណ៍​លើក​ការប្រកួត​ ​របស់​បេក្ខជន​ ​និង​បេក្ខនារី​ ​ដែល​សុទ្ធសឹងតែ​ជា​តំណាង​ ​ពី​រោងចក្រ​កាត់ដេរ​នានា​ ​នៅក្នុង​វេទិកា​នោះ​ ​ក៏​មានការ​ចាប់អារម្មណ៍​លើ​សិល្បករ​មួយ​ក្រុម​ ​ដែល​ពួតដៃ​គ្រង​ឈុត​បែប​ខ្មែរ​ ​គឺ​ហូល​ផាមួង​ ​និង​អាវកត្រង់​ជាដើម​ ​ហើយ​រំលេច​ក្រមា​ខ្មែរ​យ៉ាង​ស្រុះដៃ​ ​គ្នា​ផង​ដែរ​។​ ​នេះ​ជា​ការ​បង្ហាញ​ទម្រង់​វប្បធម៌​បុរាណ​មួយ​របស់​តារា​សិល្ប​:​ ​ដែល​ជា​ការ​លើកកម្ពស់​ ​ចំពោះ​សំលៀកបំពាក់​ដែល​ឆ្លុះបញ្ចាំង​ពីអ​ត្ត​សញ្ញាណ​របស់​ខ្មែរ​ផង​ ​និង​ដើម្បី​រួមគ្នា​លើកស្ទួយ​ឲ្យ​ក្រមា​ខ្មែរ​ ​កាន់តែ​មានការ​ទទួលស្គាល់​ ​ក្នុង​មជ្ឈដ្ឋាន​ជាតិ​ ​និង​អន្តរជាតិ​ផង​។​



​ការ​បង្ហាញ​វត្តមាន​របស់​តារា​សិល្ប:មួយ​ក្រុម​ ​ដែល​រំលេច​ដោយ​ឈុត​បែប​ខ្មែរ​ ​នៅក្នុង​ការប្រកួត​ដ៏​សំខាន់​ប្រចាំឆ្នាំ​ ​កាលពី​ថ្ងៃទី១​ ​ឧសភា​ ​ក្នុង​ទិ​វារ​ពលកម្ម​អន្តរជាតិ​នោះ​ ​តា​រាៗ​របស់​គ្រួសារ​តារា​កម្ពុជា​ ​ដែល​ត្រូវ​គេ​ឃើញ​មានការ​ចូលរួម​ ​ទាំង​សិល្បករ​ជំនាន់​ចាស់​ ​និង​ជំនាន់​ថ្មី​ចម្រុះគ្នា​តែម្ដង​ ​ខណ:ដែល​សិល្បករ​ភាគច្រើន​ ​ក្រៅពី​រំលេច​ឈុត​ហូល​ផាមួង​ ​និង​អាវ​ករ​កុត​តំណាង​អត្តសញ្ញាណ​ជាតិ​ ​ក៏​លម្អ​ដោយ​ក្រមា​ខ្មែរ​ ​យ៉ាង​ស្រស់​ស្អាត​ ​គួរឲ្យ​ចង់​គយគន់​ផង​ដែរ​។​ ​តា​រាៗ​ដែល​ចូលរួម​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​នោះ​រួមមាន​ ​លោក​ ​សុះ​ ​ម៉ា​ច​ ​តារា​រៀមច្បង​ ​ទ្រង់​ស៊ីសុវត្ថិ​ ​សិរី​វុ​ឌ​ ​តារា​សម្ដែង​ល្បីល្បាញ​ ​និង​អ្នកម្នាង​ ​លោក​ ​មាស​ ​សុខ​រតន​:​ ​អ្នកដឹកនាំ​ផលិត​កម្ម​ថោន​ ​លោក​ ​នូ​ ​សុ​ភេន​ ​ផលិតករ​កម្មវិធី​ ​លោក​ ​សុខ​ ​រ៉ា​ស៊ី​ ​ពិធីករ​ហង្ស​មាស​ ​អ្នកស្រី​រី​យ៉ា​មី​សែល​ត្រា​ណេ​ ​ភរិយា​បណ្ឌិត្យ​មី​សែល​ត្រា​ណេ​ ​អ្នកនាង​ ​ភីម​ ​តារា​កំប្លែង​ ​លោក​ ​ស៊ិន​ ​សុ​ធារិ​ទ្ធ​ ​តារា​សម្ដែង​ ​លោក​រុន​ ​ណា​កូ​ ​តារា​សម្ដែង​ ​លោក​ ​ម៉ៃ​ ​សុគន្ធ​ ​តារាចម្រៀង​ ​លោក​ ​សុគន្ធ​ ​ដេ​វីដ​ ​តារាចម្រៀង​ ​កញ្ញា​ ​ហ៑ុន​ ​ម៉ា​លីស​ ​អតីត​បេក្ខនារី​ក្នុង​កម្មវិធី​ចម្រៀង​ឯក​ ​ក្រុម​កំ​ប្លែង​ឌី​ជេ​ឆ្លាម​ ​អ្នកនាង​ ​យីវ​ ​ម៉ូ​នី​កា​ ​តារា​សម្ដែង​ ​អ្នកនាង​ ​សាង​ ​សុរិយា​ ​តារា​សម្ដែង​ ​ក្រុម​តារា​ ​RA​ ​Group​ ​ក្រុម​តារា​ប្រចាំ​ក្លិប​លោក​ ​ច័ន្ទ​ ​ណា​រ័ត្ន​ ​កញ្ញា​ ​ចូ​ចូ​ ​តារា​សម្ដែង​ ​និង​តារា​ចាស់​ក្មេង​ជាច្រើន​រូប​ទៀត​ ​ដែល​រូប​សម្រស់​របស់​តារា​ម្នាក់​ ​សុទ្ធតែ​មើលទៅ​ឃើញស្រស់​ស្អាត​ ​និង​លេចធ្លោ​នៅក្នុង​កម្មវិធី​ ​នៅពេល​គ្រង​ឈុត​ហូល​ផាមួង​អាវប៉ាក់​ ​ហើយ​ភាគច្រើន​រំលេច​ដោយ​ក្រមា​ខ្មែរ​។​ ​ក្នុង​នោះ​តារា​សម្ដែង​ ​កញ្ញា​ ​កុសុម៉ា​ ​ហៅ​ព្រះអាទិត្យ​តូច​ ​ក៏បាន​គ្រង​មួយ​ឈុត​ច្នៃ​ពី​ក្រមា​ខ្មែរ​ ​យ៉ាង​ស្រស់​ស្អាត​ ​ធ្វើឲ្យ​ម្នា​ក់ៗ​កោតសរសើរ​ ​នឹង​ការ​តុបតែង​កាយ​របស់​នាង​ផង​។​

​លោក​ ​ផាត់​ ​តារា​រដ្ឋ​ ​ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​ជា​លើក​ទី២ហើយ​ ​ដែល​លោក​ដឹកនាំ​សិល្បករ​ចាស់​ក្មេង​យ៉ាងច្រើន​កុះករ​ ​ចូលរួម​លើកកម្ពស់​ការប្រកួត​បុរស​នារី​ឯក​វាយនភណ្ឌ​ ​ដោយ​កាលពី​ឆ្នាំ​សិល្បករ​ ​ជាស​មា​ជិ​ក​ដែល​ស្ម័គ្រចិត្ត​ចូលរួម​ទាំងអស់​ ​បាន​ចំណាយធនធាន​ផ្ទាល់ខ្លួន​ ​ជ្រើស​ឈុត​ក្នុង​សម័យ​បុរាណ​ដោយ​ឡែ​កៗ​ពីគ្នា​ ​រួមមាន​ឈុត​ក្នុង​សម័យ​អង្គរ​ ​ឩ​ដុង្​គ​ ​និង​ ​ចតុមុខ​ជាដើម​ ​ដើម្បី​រំលេច​នូវ​វប្បធម៌​ខ្មែរ​។​ ​ដោយឡែក​នៅក្នុង​ឆ្នាំនេះ​ ​លោក​ ​និង​ក្រុម​តារា​សិល្ប​:​ ​បានសម្រេច​ជ្រើស​យក​ឈុត​ ​បែប​ប្រពៃណី​គឺ​ហូល​ផាមួង​ ​អាវប៉ាក់​ ​និង​អាវ​ករ​ត្រង់​ ​ហើយ​រំលេច​ដោយ​ក្រមា​វិញ​ម្ដង​។​ ​លោក​ថា​នេះ​ ​ជា​ការ​បង្ហាញ​ទម្រង់​វប្បធម៌​មួយ​ ​ដើម្បី​ផ្សព្វផ្សាយ​ដល់​សាធារណ:ជន​ ​ហើយក៏​ជា​លើកកម្ពស់​វប្បធម៌​ ​និង​ផលិតផល​ខ្មែរ​ ​គឺ​ក្រមា​ ​ដែល​មួយ​រយ:មុន​សិល្បកម្ម​មួយ​នេះ​ធ្លាក់​ដល់​ដង្ហើម​ចង្រឹ​តទៅ​ហើយ​ ​ឲ្យ​មាន​ទីផ្សារ​ឡើងវិញ​។​ ​លោក​ថា​ ​តារា​សិល្ប:គឺជា​អ្នក​ផ្សព្វផ្សាយ​វប្បធម៌​អរិយធម៌​ដ៏​មាន​ប្រសិទ្ធិ​ភាព​ ​ដូច្នេះ​បើ​ក្នុង​កម្ម​វិ​ធី​ផ្សេង​ៗ​តារា​សិល្ប:មិន​រួមចំណែក​លើកស្ទួយ​ទម្រង់​បុរាណ​ ​និង​ប្រពៃណី​ខ្មែរទេ​ ​នោះ​ក្មេង​ៗ​ជំនាន់​ក្រោយ​ ​ក៏​មិន​ឲ្យ​តម្លៃ​សំលៀកបំពាក់​ខ្មែរ​ទៅតាម​នោះ​ដែរ​។​



​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​នៅក្នុង​ការប្រកួត​នៅក្នុង​យប់​នោះ​ ​បេក្ខនារី​ ​យ៉ុន​ ​កាន់​ទី​ម៉ា​ ​កម្មការិនី​កាត់ដេរ​មក​ពី​ខេត្ត​កំពង់ស្ពឺ​ ​ពាក់​ស្លាក​លេខ២​ ​និង​លោក​ ​លឿង​ ​វិសាល​ ​កម្មករ​កាត់ដេរ​មក​ពី​ខេត្តតាកែវ​ ​ពាក់​ស្លាក​លេខ៨​ ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ១​។​ ​បេក្ខនារី​ ​សុន​ ​ស្រីពៅ​ ​មក​ពី​ខេត្តស្វាយរៀង​ ​និង​បេក្ខជន​ ​សុខ​ ​មនោ​ចិន​ ​មក​ពី​ខេត្ត​បន្ទាយមានជ័យ​ ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ២​ ​និង​បេក្ខនារី​ ​លី​ ​ណៃហ៑ាង​ ​មក​ពី​ភ្នំពេញ​ ​និង​បេក្ខជន​ ​រដ្ឋា​ ​ថៃ​លី​ ​មក​ពី​កំពង់ចាម​ ​ទទួល​ចំណាត់ថ្នាក់​លេខ៣​ ​ដោយ​ម្នា​ក់ៗ​ ​ទទួល​បាន​ម៉ូតូ​ម្នាក់១គ្រឿង​ ​និង​ប្រាក់​រង្វាន់​ខុស​ៗ​គ្នា៥លាន​ ​៤លាន​ ​និង៣លាន​រៀល​៕​

Leave a Reply

Your email address will not be published. Required fields are marked *