Skip to content

ដូច​អស់សង្ឃឹម​ ​!​!​ ​មាស​ ​មុនីរាជ​ ​លើក​ពាន​ហើយ​ ​តែ​គ្មាន​អ្នកជួយ​ជ្រោមជ្រែង​

​ប្រិយមិត្ត​ដែល​និយមតាម​ដាន​កម្មវិធី​ប្រឡង​ចម្រៀង​ធំៗ​លំដាប់​ពិភពលោក​ពិតជា​មិនទាន់​ភ្លេចឈ្មោះ​អតីត​បេក្ខជន​ ​មាស​ ​មុនីរាជ​ ​ឡើយ​ ​ព្រោះ​មាន​សមត្ថភាព​និង​ទឹកដម​សំឡេង​ល្អ​គួរ​ចង់​ស្តាប់​។​ ​ខិតខំ​ព្យាយាម​ឈ្មុល​ចូលក្នុង​វិថី​សិល្បៈ​រហូត​ក្លាយជា​ម្ចាស់​ពាន​បោះឆ្នោត​ដោយ​សំឡេង​មហាជន​ធ្វើ​ឱ្យ​តារា​រះ​ថ្មី​រូប​នេះ​រំពឹង​ល្បី​រន្ទឺ​ ​ក៏ប៉ុន្ដែ​ចង់​ក្រោយ​ស្ទើរ​ដើរចេញ​នៅពេល​ប្រទះ​ភាព​ចុកចាប់​ជាច្រើន​។​
​ ​ ​
​មាស​ ​មុនីរាជ​ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​«​នៅពេល​នេះ​ ​បើ​និយាយ​ពី​សិល្បៈ​លោក​ដូច​តារា​ថ្មី​មិនដឹង​ពឹងពាក់​អ្នកណា​។​ ​លោក​ជាប់​ពាន​ឆ្នើម​តែ​ក្រោយមក​ស្រាប់តែ​មិនដឹង​បែប​ណា​ ​គ្មាន​ការ​ជួយ​វែកផ្លូវ​ឱ្យ​ដើរ​ដូច​គេ​ពេញដៃពេញជើង​បណ្តោយ​ឱ្យ​នៅ​ជ្រុង​ម្ខាង​។​ ​យ៉ាងណា​លោក​វាយលុក​ច្រើន​ក្នុង​សិល្បៈ​យល់​ច្រើន​ថា​ ​វិថី​មួយ​នេះ​មិន​ងាយ​ដើរ​មានការ​ប៉ែង​ជើង​គ្នា​ណាស់​ ​ទោះ​ម្ចាស់​ពាន​អ្វីក៏ដោយ​បើ​មិន​ត្រូវចិត្ត​ថ្លើម​គេ​ទេ​កុំ​សង្ឃឹម​ល្បី​។​ ​មាស​ ​មុនីរាជ​ ​ដែល​ចេះ​ទាំង​និពន្ធ​បទចម្រៀង​ទៀត​នោះ​ ​ពោល​អស់សង្ឃឹម​ថា​លោក​ឆ្អែត​នឹង​សិល្បៈ​នេះ​ខ្លាំង​ណាស់​ ​រហូត​ថា​ ​បើ​និយាយ​ពីចិត្ត​វិញ​សល់ 20​ ​ទៅ30​ ​%​លែង​ចង់​ប្រឡូក​ទើប​ងាក​មក​ពង្រឹង​មុខរបរ​ថ្មី​រកស៊ី​លក់​ទិញ​ឡាន​និង​ដីធ្លី​តាម​មិត្តភក្តិ​ណែនាំ​គិតថា​ល្អ​អាច​ប្រសើរ​ជាង​សិល្បៈ​»​។​ ​ធ្វើ​មិច​និស្ស័យ​ប្រហែលជា​ហុងស៊ុយ​យើង​មិនទាន់​ល្បី​ឬ​ឱកាស​មិនទាន់​ដល់​ក៏អាច​ថា​បាន​។​

​តាមរយៈ​ការ​បង្ហាញ​អារម្មណ៍​ពិត​គេ​រំពឹង​ថា​ ​បណ្តា​ស្ថានីយ៍​ទូរទស្សន៍​និង​កម្ម​វិ​ធី​ផេ​ក​សិល្បៈ​ល្បី​ៗ​និង​ជួយ​រុញ​តារា​មាន​ស្នាដៃ​រូប​នេះ​ឱ្យ​លេចធ្លោ​ ​ដោយ​យោង​លើ​សំឡេង​ពិតជា​ល្អ​ហើយ​ចេះ​ទាំង​និពន្ធ​ខ្លួនឯង​ទៀត​។​
​គួរ​រំឭក​អតីតកាល​របស់​ ​មាស​ ​មុនីរាជ​ ​លោក​ជា​អតីត​បេក្ខជន​ប្រឡង​ចម្រៀង​ឆ្នើម​ក្នុង​កម្មវិធី​ខេម​បូ​ឌា​អាយ​ឌល​ដូវ​កាល​ទី១ចូល​ដល់​វគ្គ​ផ្សាយបន្តផ្ទាល់​សប្តាហ៍​ទី៧ត្រូវ​ចាកចេញ​ដោយ​ជំនាន់​ទី១នោះ​ប៉ះ​បេក្ខជន​វគ្គLive​ ​Showខ្លាំង​មាន​នី​ ​រតនា​ ​ម៉ៅ​ ​ហា​ជី​ ​អៀម​ ​វន្នី​ ​សៅ​ ​ឧត្តម​ ​សុ​វត្ថិ​ឌី​ ​ធា​រិកា​ជាដើម​។​ ​ដោយ​មិនអស់ចិត្ត​បាត់មុខ​មួយ​រយៈកាល​លោក​មក​ប្រឡង​ចម្រៀង​ថ្មី​មួយទៀត​នៅ​ទូរទស្សន៍​បាយ័ន​នៃ​កម្មវិធី​«​The​ ​Melody​»​តស៊ូ​វ៉ា​គេឯង​ជាមួយ​ទេពកោសល្យ​សិល្បៈ​ច្រើន​ដំណាក់កាល​នៅទីបំផុត​មុនីរាជ​រីកមុខ​មាត់​ក្លាយជា​ម្ចាស់​ពាន​សម​តាមបំណង​។​ ​ពេលនោះ​ទាំង​ទស្សនិកជន​និង​អ្នក​សិល្បៈ​មួយចំនួន​រំពឹង​ថា​ ​មាស​ ​មុនីរាជ​ ​ប្រាកដជា​ក្លាយជា​តារា​ចែងចាំង​ដូច​ម្ចាស់​ជ័យ​លា​ភី​ផ្សេង​ៗ​ហើយ​បណ្តា​ស្ថាប័ន​ទូរទស្សន៍​ដែល​ខ្លួន​ខំ​ប្រឡង​យិ​ត​យោង៕

Leave a Reply

Your email address will not be published. Required fields are marked *