កាលពីពេលថ្មីៗនេះ អ្នកប្រដាល់ឡើងកូដខ្លាំងក្នុងស្រុករបស់កម្ពុជា ម៉ន សាម៉េត ត្រូវបានសង្វៀនប្រដាល់ធំជាងគេបង្អស់នៅមីយ៉ាន់ម៉ា (WORLD LETHWEI CHAMPIONSHIP) ផ្គូផ្គងឱ្យជួបជាមួយនឹងកីឡាករជើងខ្លាំងមីយ៉ាន់ម៉ា 1រូប។
កីឡាករ ម៉ន សាម៉េត នឹងត្រូវចូលរួមប្រកួតក្នុងកម្មវិធីដ៏ធំមួយរបស់ប្រទេសមីយ៉ាន់ម៉ា WLC នៅថ្ងៃទី5 ខែឧសភា ឆ្នាំ2019 ខាងមុខនេះ។ សាម៉េត នឹងត្រូវប៉ះជាមួយជើងខ្លាំងរបស់ម្ចាស់ផ្ទះ ហើយជាតំណែងគូឯកប្រចាំកម្មវិធីនោះទៀតផង។ ការចេញទៅប្រកួតនេះ គឺដឹកនាំដោយក្លិបប្រដាល់ Cambodian Tom Team៕