ក្លិប Barcelona បានផ្ញើសារកោះហៅកុមារា Kasidej Vasunan ហៅ DOME ដែលជាកូនប្រុសបង្កើតរបស់អ្នកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត ដោយបានបញ្ជាក់ប្រាប់អំពីការជាប់តេស្តសមត្ថភាពដំណាក់កាលទី1 នៅសាលាបាល់ទាត់យុវជនក្លិប Barcelona ហើយ។ Dome នឹងទៅចូលរួមធ្វើតេស្តដំណាក់កាលទី2 នៅថ្ងៃទី5 ខែឧសភា ឆ្នាំ2019ខាងមុខនេះ។
ប្រសិនបើកុមារា DOME ជាប់ការសាកល្បងសមត្ថភាពនៅថ្ងៃទី5 ខែក្រោយនេះនៅប្រទេសអេស្ប៉ាញមែននោះ ធនធានកីឡាករកម្ពុជាវ័យក្មេងរូបនេះនឹងត្រូវហ្វឹកហាត់ចាប់ពីខែមិថុនា 2019 នេះទៅហើយ។ សូមបញ្ជាក់ថា នេះមិនមែនជាលើកទី1 ទេដែលយុវជនខ្មែរកាត់ថៃរូបនេះធ្វើដំណើរទៅសាលាបាល់ទាត់របស់ក្លិប Barcelona ព្រោះរូបគេធ្លាប់បានទៅ 2ដងរួចមកហើយកាលពីឆ្នាំ2018 និងម្តងទៀតចុងក្រោយកាលពីដើមខែមេសានេះ៕