ក្រុមភ្នំពេញក្រោនបានបើកទ្វារកីឡដ្ឋាន Smart RSN ទទួលស្វាគមន៍ក្រុមភ្ញៀវអាស៊ីអឺរ៉ុបកាលពីថ្ងៃអាទិត្យ ទី28 ខែមេសា ឆ្នាំ2019 ដោយបានយកឈ្នះក្រុមភ្ញៀវយ៉ាងលំបាកក្នុងលទ្ធផល 1 ទល់នឹង 0។
គ្រាប់បាល់តែ 1គ្រាប់គត់ដែលបានកើតឡើងក្នុងការប្រកួតនេះ បានកើតឡើងនៅនាទីទី86 ដោយកីឡាករខ្សែប្រយុទ្ធមាឌធំរបស់ប្រស៊ីល Paulo Victor។
ការចាប់ផ្តើមរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោននៅរដូវកាលថ្មីនេះហាក់ដូចជាមិនសូវហ៊ឹកហ៊ាក់ជាមួយនឹងលទ្ធផលប៉ុន្មានឡើយ ដោយត្រូវឆ្លងកាត់ការប្រកួតចំនួន 5លើក តែប្រកួតឈ្នះតែ 2លើកប៉ុណ្ណោះ ហើយចាញ់ 3ប្រកួត និងកំពុងឈរនៅលេខ9 ក្នុងចំណោម 14ក្រុមនៅលីកកំពូលកម្ពុជា៕