ក្រុម Muangthong United ក្រោយការប្រកួត 9លើក ពួកគេឈ្នះតែ 2លើក ស្មើ1 និងចាញ់ដល់ទៅ 6លើកឯណោះ និងកំពុងមាន ៧ពិន្ទុប៉ុណ្ណោះ ដោយឈរនៅលេខចុងប៉ូចគេនៃតារាងពិន្ទុរបស់លីកកំពូលថៃ ហើយក្រុម Port FC កំពុងឈរនៅលេខ1 ដោយមាន 20ពិន្ទុ ព្រោះចាញ់តែ1លើកគត់។
លទ្ធផលបែបនេះត្រូវបានគេចាត់ទុកថា ជាលទ្ធផលដ៏អាក្រក់បំផុតសម្រាប់ក្លិប ចាប់តាំងពី Muangthong United ឡើងមកលីកកំពូលថៃកាលពីឆ្នាំ2009 ជាមួយនឹងការប្រកួតបើកឆាកប៉ុន្មានប្រកួតនៅដើមរដូវកាល គឺយ៉ាងហោចក៏តែងតែទទួលបានចំណាត់ថ្នាក់នៅតំបន់កំពូលតារាងទាំង4 ដែរ។
គួរបញ្ជាក់ផងដែរថា ក្រុមមួយនេះធ្វើបានល្អខ្លាំងកាលពីឆ្នាំមុន ដោយថែមទាំងបានទៅលេងពានរង្វាន់ធំបំផុតរបស់អាស៊ី AFC CHAMPIONS LEAGUE នឹងបានឡើងដល់វគ្គ 4ក្រុមចុងក្រោយនៃពានរង្វាន់នេះទៀតផង៕