ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបង្កើតកម្មវិធី Mentorship ដើម្បីកសាងចំណេះដឹងក្នុងយុគសម័យឌីជីថល។
កម្មវិធីនេះនឹងមានការណែនាំពីសាស្រ្តាចារ្យដឹកនាំជាន់ខ្ពស់ Senior Mentors មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមានអ្នកណែនាំបង្ហាញផ្លូវជំនាន់ក្រោយ Junior Menrots ជាយុវជនដែលសិក្សាលើផ្នែកបច្ចេកវិទ្យា និងជំនាញផ្សេងៗពាក់ព័ន្ធនឹងបច្ចេកវិទ្យា។
ជំនាញសំខាន់ៗដែលមានបង្រៀនក្នុងកម្មវិធីនេះមានដូចជា៖
1. ការសរសេរកូដដើម្បីអភិវឌ្ឍកម្មវិធី Coding for App Development ដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI Programming និងសរសេរកម្មវិធី Machine Learning
2. Coding for Web Development បង្កើត និងរចនាគេហទំព័រ
3. Bio-Engineering ដំណើរការផលិត និងតេស្តគុណភាពទឹក និងការប្រើប្រាស់ឧបករណ៍ក្នុងមន្ទីរពិសោធន៍
4. Robotics and Automation តួនាទី AVE និង ARM សរសេរកម្មវិធីបញ្ចូលក្នុង Arduino IDE
5. Journalist and Photography សម្ភាសន៍ និងនិពន្ធអត្ថបទ រួមទាំងប្រើប្រាស់ម៉ាស៊ីនថត៕